អ៊ីតាលីចាប់ខ្លួនមនុស្ស ៩នាក់ ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស តាមរយៈអង្គការសប្បុរសធម៌

2025/12/29 03:37:35 pm        247

រដ្ឋអាជ្ញាអ៊ីតាលី បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមនុស្ស ៩នាក់ ជុំវិញការសង្ស័យថា បានផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស តាមរយៈអង្គការសប្បុរសធម៌ដែលមានមូលដ្ឋាន នៅប្រទេសអ៊ីតាលី ក្នុងប្រតិបត្តិការដែលសម្របសម្រួលដោយអង្គភាពប្រឆាំងម៉ាហ្វីយ៉ា និងប្រឆាំងភេរវកម្ម។

រដ្ឋអាជ្ញានៅទីក្រុង Genoa ភាគខាងជើងប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា «ជាកម្មសិទ្ធិរបស់ក្រុមប៉ាឡេស្ទីន និងបានផ្តល់ហិរញ្ញប្បទាន» ដល់ក្រុមនេះ ដែលសហភាពអឺរ៉ុបចាត់ទុកថា ជាអង្គការភេរវកម្ម។ 

រដ្ឋអាជ្ញាបាននិយាយថា អ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានចោទប្រកាន់ថា បានបញ្ជូនទៅឲ្យអង្គភាពដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសនូវទឹកប្រាក់ប្រហែល ៧ លានអឺរ៉ូ (៨,២៤ លានដុល្លារ) ដែលបាន  រៃអង្គាសបានក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សម្រាប់គោលបំណងមនុស្សធម៌ជាក់ស្តែង។ នគរបាលបានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃជាង ៨ លានអឺរ៉ូ។

ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីប្រតិបត្តិការហិរញ្ញវត្ថុគួរឲ្យសង្ស័យ ត្រូវបានសម្គាល់ និងពង្រីកតាម    រយៈកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរហូឡង់ និងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដែលសម្របសម្រួល តាមរយៈទីភ្នាក់ងារយុត្តិធម៌សហភាពអឺរ៉ុប Eurojust។

លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានថ្លែងអំណរគុណដល់អាជ្ញាធរចំពោះ «ប្រតិបត្តិការដ៏          ស្មុកស្មាញ និងសំខាន់ជាពិសេស» ដែលបានលាតត្រដាងការផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស តាមរយៈ«អ្វីដែលហៅថា អង្គការសប្បុរសធម៌»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
2026/04/02 08:55:40 pm        1
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
2026/04/02 08:42:55 pm        1
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
2026/04/02 08:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump

2026/04/02 08:55:40 pm
​ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
2026/04/02 08:42:55 pm
​បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
2026/04/02 08:26:07 pm
​នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
2026/04/02 08:15:16 pm
​លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
2026/04/02 08:14:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am