អ៊ីរ៉ង់បាញ់បង្ហោះផ្កាយរណបសង្កេតការណ៍ចំនួន បីគ្រឿង ទៅកាន់លំហអាកាសចេញពីប្រទេសរុស្ស៊ី

2025/12/29 03:51:28 pm        240

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់បង្ហោះផ្កាយរណបសង្កេតការណ៍ចំនួន បីគ្រឿង ដែលផលិតក្នុងស្រុកទៅកាន់លំហអាកាសចេញពីប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ដែលជាជំហានថ្មីមួយសម្រាប់កម្មវិធីអវកាសរបស់ទីក្រុងតេអេរ៉ង់ ទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ។

ប្រទេសនេះ អះអាងថា ឧស្សាហកម្មអវកាសរបស់ខ្លួនមានសន្តិភាព និងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ទូរទស្សន៍អ៊ីរ៉ង់បានរាយការណ៍ថា៖«ផ្កាយរណបអ៊ីរ៉ង់ចំនួន បីគ្រឿង គឺ Zafar-2, Paya និង Kowsar 1.5 ត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសដោយរ៉ូកែត Soyuz ចេញពីស្ថានីយបាញបង្ហោះ Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ី»។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បាននិយាយថា ផ្កាយរណបទាំងនោះ នឹងត្រូវប្រើប្រាស់សម្រាប់ សង្កេតការណ៍» ហើយត្រូវបានផលិតដោយ «វិស័យឯកជន»។

សារព័ត៌មាន IRNA បានបញ្ជាក់ថា Paya គឺជាផ្កាយរណបថតរូបភាពដែលផលិតក្នុងស្រុកទំនើបបំផុតរបស់អ៊ីរ៉ង់ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកែលម្អគុណភាពបង្ហាញរូបភាព។

សារព័ត៌មាននេះ បានបន្ថែមថា ផ្កាយរណបនេះ នឹងផ្តោតលើការគ្រប់គ្រងធនធានទឹក ការត្រួតពិនិត្យបរិស្ថាន និងការគូសផែនទី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងថា ប្រព័ន្ធបាញ់បង្ហោះ Soyuz របស់រុស្ស៊ី ត្រូវបានជ្រើសរើស ព្រោះវាជាប្រព័ន្ធបាញ់បង្ហោះផ្កាយរណបដែលអាចទុកចិត្តបំផុតមួយ ក្នុងពិភពលោកសម្រាប់ការជញ្ជូនផ្កាយរណបដែលបំពាក់ដោយឧបករណ៍ទំនើបនិងមានភាពជាក់លាក់កម្រិតខ្ពស់៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am