ប្រភព៖ បក្សគាំទ្រយោធាមីយ៉ាន់ម៉ា នាំមុខការបោះឆ្នោតដំណើរការដោយរបបយោធាដំណាក់កាលដំបូង

2025/12/29 11:11:35 pm        107

ប្រភពមួយពីគណបក្ស បានប្រាប់សារព័ត៌មាននៅថ្ងៃចន្ទ (ទី២៩ ខែធ្នូ) នេះថា គណបក្សគាំទ្រយោធាដ៏លេចធ្លោរបស់សហភាពមីយ៉ាន់ម៉ា កំពុង «ទទួលបានសំឡេងឆ្នោតយ៉ាងច្រើនបំផុត» នៅក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតដែលគ្រប់គ្រងដំណើរការដោយរបបយោធា។

កងកម្លាំងប្រដាប់អាវុធ បានដណ្តើមកាន់កាប់អំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ប៉ុន្តែនៅថ្ងៃទី២៨ ខែធ្នូបានបើកដំណើរការបោះឆ្នោត នៅក្នុងការបោះឆ្នោតជាដំណាក់កាលរយៈពេលមួយខែ ដែលរបបនេះបានសន្យាថា នឹងប្រគល់តួនាទីគ្រប់គ្រងប្រទេសជូនប្រជាជនវិញ។

គណបក្សដ៏មានប្រជាប្រិយ ប៉ុន្តែត្រូវបានរំលាយរបស់មេដឹកនាំប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មិនមានវត្តមាននៅលើសន្លឹកឆ្នោតទេ ហើយលោកស្រីនៅតែជាប់ពន្ធនាគារ ចាប់តាំងពីមានការទម្លាក់ដោយយោធា ជាព្រឹត្តិការណ៍ដែលបង្កឲ្យមានសង្រ្គាមស៊ីវិលរហូតដល់សព្វថ្ងៃ។

អ្នកធ្វើយុទ្ធនាការ អ្នកការទូតលោកខាងលិច និងប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការបោះឆ្នោត ដោយលើកឡើងពីការបង្រ្កាបយ៉ាងខ្លាំងក្លា លើអ្នកបង្ហាញភាពមិនពេញចិត្ត ហើយបញ្ជីឈ្មោះមានសុទ្ធតែបេក្ខជនដែលជាប់ទាក់ទងជាមួយយោធា។

ហើយបើទោះជាលទ្ធផលផ្លូវការមិនទាន់មានក៏ដោយ ក៏មន្ត្រីគណបក្ស នៅរដ្ឋធានី Naypyidaw ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា៖ «គណបក្ស USDP កំពុងឈ្នះអាសនៈភាគច្រើន នៅទូទាំងប្រទេស យោងតាមរបាយការណ៍ផ្សេងៗ»។

គួរបញ្ជាក់ថា លទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ានៅឡើយទេ ហើយមានដំណាក់កាល ២ទៀតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា និងថ្ងៃទី២៥ ខែមករា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        108
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        146
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm