លោក Trump ខឹងខ្លាំង ក្រោយលោក Putin ចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារគេហដ្ឋានប្រធានាធិបតី

2025/12/30 04:03:04 pm        153

រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានដាក់គោលដៅលើគេហដ្ឋានរបស់លោក Vladimir Putin ដោយយានដ្រូន ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោលការចោទប្រកាន់នេះ តិចជាង២៤ ម៉ោង បន្ទាប់ពីការចរចាសន្តិភាពដ៏សំខាន់ជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅសហរដ្ឋអាមេរិក។

ស្របពេលទីក្រុងមូស្គូពុំបានផ្តល់ភស្តុតាងនៃការវាយប្រហារដែលត្រូវបានចោទប្រកាន់នោះ ហើយលោក Zelenskyy បានបដិសេធយ៉ាងដាច់អហង្ការ លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថារូបលោកខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានលោក Putin ប្រាប់លោកពីរឿងនេះនៅក្នុងការហៅទូរស័ព្ទមួយ ជាលើកទីពីររបស់មេដឹកនាំទាំងពីរក្នុងរយៈពេលពីរថ្ងៃ ស្របពេលការចរចាសន្តិភាពនៅតែបន្ត។

លោក Trump បាននិយាយថាលោកមិនចូលចិត្តបែបនេះទេ ព្រោះមិនល្អទាល់តែសោះ។ លោកបានឮរឿងនេះនៅព្រឹកនេះ។ អ្នកដឹងទេថា តើអ្នកណាប្រាប់រឿងនេះដល់លោក គឺលោកប្រធានាធិបតី Putin ជាអ្នកប្រាប់លោក។ នៅព្រឹកព្រលឹម លោក Putin បាននិយាយថាខ្លួនត្រូវបានគេវាយប្រហារ។

ពេលនេះជាពេលវេលាដ៏តានតឹងមួយ។ វាជារឿងមួយក្នុងចំណោមរឿងមិនល្អជាច្រើន ការវាយប្រហារលើផ្ទះរបស់លោកPutin គឺជារឿងផ្សេងមួយទៀត ។វាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការធ្វើរឿងទាំងនោះទេ។ លោកខឹងខ្លាំងណាស់ចំពោះរឿងនេះ។

ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលរូបលោកថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯគេហដ្ឋានឆ្នេរសមុទ្រ Mar-a-Lago របស់លោក កាលពីថ្ងៃចន្ទ ម៉ោងនៅរដ្ឋ Florida  ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm