អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ស្ថានភាពនៅព្រំដែនស្ងប់ស្ងាត់ធម្មតាតែកងទ័ពបន្តឈរ ជើងយ៉ាងប្រុងប្រយ័ត្នជានិច្ច

2025/12/30 04:18:44 pm        247

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃមានសភាពស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជាបានបន្តឈរជើង ដោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការធ្វេសប្រហែសនោះឡើយ។

 ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលី សុជាតា បានឲ្យដឹងថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ រវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះសភាពការណ៍នៅតាមព្រំដែនរវាងកម្ពុជា និងថៃស្ងប់ស្ងាត់ធម្មតា ប៉ុន្តែ កងទ័ពកម្ពុជាបន្តឈរជើងនិងធ្វើការតាមដានជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ យ៉ាងម៉ឺងម៉ាត់ និងច្បាស់ លាស់បំផុងក្នុងកិច្ចការពារជាតិរបស់កម្ពុជា។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់សារជាថ្មីផងដែរថាទាំង រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលជាប្រទេសស្រលាញ់សន្តិភាពនោះ សូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ដោយសុចរិតភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំង ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងសំដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានគូសបញ្ជាក់ផងដែរថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនាពេលកន្លងទៅនេះត្រូវបានទទួលការគាំទ្រ និងទទួលស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីគោលបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ ដែលទាំងនេះ បានបង្ហាញអំពីបំណងប្រាថ្នាមិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលសុទ្ធតែចង់ឃើញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងអស់៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm