លោក Trump សង្ឃឹមថានឹងឈានដល់ដំណាក់កាលទីពីរនៃបទឈប់បាញ់នៅហ្កាហ្សាយ៉ាងឆាប់រហ័ស

2025/12/30 05:35:03 pm        124

លោក Donald Trump បាននិយាយថា លោកសង្ឃឹមថានឹងឈានដល់ដំណាក់កាលទីពីរនៃផែនការសន្តិភាពហ្កាហ្សា យ៉ាងឆាប់រហ័ស ដោយលោកបានព្រមានថា ក្រុមហាម៉ាសនឹងត្រូវរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនព្រមរំសាយអាវុធឲ្យបានឆាប់ទេនោះ។

ប្រធានាធិបតីអាមេរិក ដែលផែនការសន្តិភាព២០ចំណុចរបស់លោកតម្រូវឱ្យក្រុមសកម្មប្រយុទ្ធទម្លាក់អាវុធ បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅរដ្ឋ Florida សម្រាប់ពិភាក្សានានាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយលោក Netanyahu បន្ទាប់ពីកិច្ចប្រជុំរបស់លោកទាំងពីរ លោក Trump បាននិយាយថា អ៊ីស្រាអែល បានអនុវត្តតាមផែនការនេះ១០០% ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ដោយយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាក៏ដោយ។

នៅពេលសួរថាតើក្រុមហាម៉ាស និងអ៊ីស្រាអែល គួរឈានទៅដល់ដំណាក់កាលទីពីរនៃផែនការសន្តិភាពបានលឿនប៉ុណ្ណា លោក Trump បាននិយាយថា ឱ្យបានឆាប់តាមដែលពួកលោកអាចធ្វើបាន។ ប៉ុន្តែត្រូវតែមានការរំសាយអាវុធ។

និយាយអំពីក្រុមហាម៉ាស លោកថា ប្រសិនបើពួកគេមិនដាក់អាវុធចុះ ដូចដែលពួកគេបានយល់ព្រមទេនោះ អញ្ចឹងបន្ទាប់មក ពួកគេនឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរមិនខាន។ ពួកគេត្រូវតែរំសាយអាវុធក្នុងរយៈពេលដ៏ខ្លី។

លោក Trump ក៏បាននិយាយផងដែរថា ការកសាងឡើងវិញនៅតំបន់ហ្កាហ្សាអាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm