លោក Lavrov៖ លោកខាងលិចត្រូវតែទទួលស្គាល់ថា រុស្ស៊ីមានប្រៀបជាយុទ្ធសាស្ត្រនៅអ៊ុយក្រែន

2025/12/30 06:55:48 pm        231

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅយប់ថ្ងៃចន្ទ (២៩ ធ្នូ) ថា លោកខាងលិចត្រូវតែយល់ថា រុស្ស៊ីមានជំហរនាំមុខជាយុទ្ធសាស្ត្រនៅក្នុងសមរភូមិអ៊ុយក្រែន ខណៈកិច្ចពិភាក្សាស្វែងរកលទ្ធភាពដោះស្រាយជម្លោះកំពុងដំណើរការទៅមុខ ប៉ុន្តែស្ថិតក្នុងដំណាក់កាលដ៏តឹងតែងបំផុត។

នៅក្នុងបទសម្ភាសន៍យ៉ាងទូលំទូលាយជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA លោក Lavrov បាននិយាយថា ទីក្រុងមូស្គូ ក៏កំពុងរង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិក ចំពោះសំណើរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីខែកញ្ញា ក្នុងការពង្រីកដែនកំណត់រយៈពេល ១ឆ្នាំ លើកិច្ចព្រមព្រៀងអាវុធយុទ្ធសាស្ត្រមួយ។

លោក Lavrov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច ត្រូវតែទទួលយកការពិតដែលថា រុស្ស៊ីបានប្រកាន់ខ្ជាប់នូវការមានប្រៀបលើសមរភូមិ ខណៈខួបលើកទី៤ នៃប្រតិបត្តិការយោធារបស់រុស្ស៊ី ឆ្នាំ២០២២ លើអ៊ុយក្រែន កាន់តែខិតជិតមកដល់។

ប្រមុខការទូតរុស្ស៊ីរូបនេះបន្តថា អ៊ុយក្រែន និងលោកខាងលិចត្រូវគិតគូរពីស្ថានភាពជាក់ស្តែងនៅនឹងកន្លែង - ពោលគឺ រុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល ១៩% ហើយ ហើយក៏បានបញ្ចូលតំបន់ចំនួន៤ នៃប្រទេសនេះជាឧបសម្ព័ន្ធ។ លោក Lavrov បានសង្កត់ធ្ងន់ម្តងទៀតថា ដំណោះស្រាយមួយនៅក្នុងជម្លោះ គឺទាមទារឱ្យបញ្ចប់គំនិតណាមួយនៃវត្តមានរបស់សម្ព័ន្ធយោធាណាតូ នៅអ៊ុយក្រែន ហើយថា អ៊ុយក្រែនត្រូវតែប្រកាន់យកឋានៈអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm