ទីប្រឹក្សានយោបាយអ៊ីរ៉ង់៖ ការឈ្លានពានណាមួយប្រឆាំងប្រទេសនេះ ត្រូវប្រឈមនឹង«ការឆ្លើយតបដ៏ខ្លាំងក្លាភ្លាមៗ»

2025/12/30 09:52:44 pm        70

ទីប្រឹក្សានយោបាយជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសនេះ នឹងត្រូវប្រឈមនឹង «ការឆ្លើយតបយ៉ាងខ្លាំងក្លាភ្លាមៗ» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាម «បញ្ចប់» ការប៉ុនប៉ងណាមួយរបស់ទីក្រុងតេអេរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

លោក Ali Shamkhani បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា៖«សមត្ថភាពមីស៊ីល និងការការពាររបស់អ៊ីរ៉ង់ មិនអាចទប់ស្កាត់ ឬរារាំងបានទេ។ ការឈ្លានពានណាមួយ នឹងប្រឈមមុខនឹង «ការឆ្លើយតបដោយមិនញញើត»ភ្លាមៗ ហួសពីការស្រមើស្រមៃរបស់អ្នករៀបចំផែនការរបស់ខ្លួនទៅទៀត»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃចន្ទ លោក ត្រាំ បានគំរាម «បញ្ចប់» ការប៉ុនប៉ងណាមួយរបស់ទីក្រុងតេអេរ៉ង់ ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែរ ឬឃ្លាំងអាវុធមីស៊ីបាលីស្ទីករបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីដើមឆ្នាំនេះ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំលើក ៥ របស់ពួកគេ នៅសហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ វិលត្រឡប់មកកាន់អំណាចវិញ នៅឆ្នាំនេះ លោក ណេតាន់យ៉ាហ៊ូ ក៏ហាក់ដូចជាបានជំរុញមេដឹកនាំអាមេរិកឲ្យផ្តោតលើការព្រួយបារម្ភរបស់អ៊ីស្រាអែលចំពោះអ៊ីរ៉ង់។

មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានសម្តែងការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា អ៊ីរ៉ង់កំពុងកសាងឃ្លាំងអាវុធមីស៊ីលបាលីស្ទីករបស់ខ្លួនឡើងវិញ បន្ទាប់ពីវាបានរងការវាយប្រហារក្នុងអំឡុង   សង្គ្រាមរយៈពេល ១២ ថ្ងៃ ជាមួយអ៊ីស្រាអែលក្នុងខែមិថុនា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm