ប្រដាល់៖ ដោយមានការគាំទ្រពីសំណាក់អ្នកសេ្នហាប្រដាល់គុនខ្មែររបស់ទូរទស្សន៍បាយ័ន និង BTV សង្វៀនប្រដាល់ថ្មីមួយទៀតនឹងលេចចេញជារូបរៀងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ។ សង្វៀនប្រដាល់គុនខ្មែរថ្មីនេះប្រសិទ្ធនាមថា “គ្រុឌគុនខ្មែរ” ដែលបានទទួលការឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរគ្រុឌ។
ស្រាបៀរគ្រុឌបាននឹងកំពុងពង្រីកសក្ដានុពលរបស់ខ្លួន តាមរយៈការសហការផ្សព្វផ្សាយរបស់ខ្លួនតាមរយៈការ លើកស្ទួយប្រដាល់គុនខ្មែរជាមួយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ កីឡាករគុនខ្មែរលំដាប់កំពូលរបស់កម្ពុជាចំនួន ៦នាក់ស្មើនឹង ៣គូនឹងឡើងមកអង្រួនអារម្មណ៍អ្នកស្នេហាប្រដាល់គុនខ្មែរ អមជាមួយនឹងតារាចម្រៀងល្បីៗផងដែរប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតគុនខ្មែររបស់ស្រាបៀរគ្រុឌ នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃសៅរ៍ស្អែកនេះពីវេលាម៉ោង ១រសៀលតទៅ ផ្សាយផ្ទាល់ពី BTV ក៏ដូចជានៅផេកផ្លូវការ Bayon and BTV Boxing៕
អត្ថបទ៖នាង សុភាវុធ
