សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយអង្ករ២០ តោន និងភួយ ៤០០ ពីក្រុមហ៊ុនថោន សម្រាប់ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក

2025/12/30 11:00:05 pm        409

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​រសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក​ជំទាវ​ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោន និងស្វាមី ព្រមទំាងសហការី ដែលបាន​ផ្តល់​អង្ករ​ចំនួន​២០​តោន និងភួយចំនួន៤០០ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ​សម្តេច​ប្រធា​ន​រដ្ឋសភា ដើម្បីចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សន្ដាន​ចិត្ត​ប្រក​ប​ដោយ​សប្បុរស​ធម៌របស់ លោកជំទាវឧកញ៉ា ក៏ដូចជាសប្បុរសជនទំាងអស់ ដែលបានចូលរួម​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីជួយសម្រាល​ការ​លំបាក​របស់​គ្រួសារ​វីរ​កងទ័ព និងប្រជាពលរដ្ឋភៀសសឹក។

សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ឯកឧត្តម លោក​ជំទាវ ឧកញ៉ា លោក និងលោកស្រី ក្នុងស្មារតីសាមគ្គីភាព ស្នេហាជាតិ ក្នុងនាមខ្មែរជួយខ្មែរ នៅ​គ្រប់​កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា នៅ​ក្នុងគ្រាលំបាកនេះ មហាសាមគ្គីគ្រួសារខ្មែរ ដែល​បាន​រួម​គ្នា​ជា​ធ្លុង​មួយ​បានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ ទំាងក្នុង និងក្រៅប្រទេស បានឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង។ សកម្មភាពមនុស្សធម៌មហាគ្រួសារខ្មែរនាពេលនេះ ជាការឆ្លើយតបចំពោះគុណបំបាច់ដ៏ធំធេងរបស់វីរយុទ្ធជននៅក្នុងកិច្ចការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាននៅតាមសមរភូមិជួរមុខ។

ទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្ត តែយើងនៅតែត្រូវការជំនួយឧបត្ថម្ភគំាទ្រ ទំាងស្មារតី និងសម្ភារៈជូនវីរយុទ្ធ និងគ្រួសាររបស់ពួកគាត់ជាបន្តទៀត។ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណជូនដល់ពលរដ្ឋទំាងអស់ដែលមានការជឿជាក់លើថ្នាក់ដឹកនាំមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទំាងអស់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ធ្វើយ៉ាងណាការពារបូរណភាពទឹកដី មិនឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ។

បទឈប់បាញ់គឺជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាទំាងមូល ក៏ដូចជាអន្តរជាតិ។ ដូចប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្តបទឈប់បាញ់របស់ភាគីកម្ពុជា ដោយសារកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុតលើអាយុជីវិតកងទ័ព និងពលរដ្ឋទំាងសងខាង។ លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ កម្ពុជានៅតែរក្សាពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន។

អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជាដើម។

រដ្ឋសភានៅបន្តទទួលអំណោយពីសប្បុរសជននានា ហើយនឹងធ្វើការបែងចែកអំណោយទំាងអស់នោះតាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខ និងពលរដ្ឋជួរក្រោយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm