កិច្ចចរចា​ជុំ​ទី​២ រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ព្រមព្រៀង​លើ​ការ​បើក​ច្រក​របៀង​មនុស្សធម៌

2022/03/04 05:30:14 pm        677

​បេឡារុស៖ អ្នកចរចា​នៃ​ភាគី​ទាំង​ពីរបាន​និយាយថា ប្រទេស​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​ព្រមព្រៀងគ្នាបង្កើត​ច្រករបៀងមនុស្សធម៌​ដើម្បី​ជម្លៀស​ជន​ស៊ីវិល នៅក្នុង​ជុំ​ទី​ពីរ​នៃ​កិច្ចចរចា​ចាប់តាំងពី​ទីក្រុង​មូ​ស្គូ បាន​ឈ្លា​នពាន​ចូល​អ៊ុយ​ក្រែ​នកាលពី​សប្តាហ៍​មុន​។

ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Mykhailo Podolyak បាន​និយាយ​នៅលើ​បណ្តាញ Twitter ថា ជុំ​ទី​ពីរ​នៃ​កិច្ចចរចា​បានបញ្ចប់​ហើយ ប៉ុន្តែអ៊ុយ​ក្រែ​ន​មិនទាន់​ទទួលបាន​លទ្ធផលដែល​ខ្លួន​ត្រូវការ​នៅឡើយ។ មានការ​សម្រេច​តែ​លើ​ការរៀបចំឲ្យ​មាន​ច្រករបៀង​មនុស្សធម៌​ សម្រាប់​ការជម្លៀស​ជន​ស៊ីវិល​ប៉ុណ្ណោះ​។​ ​ការចរចារវាង​មន្ត្រី​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានធ្វើ​ឡើង​នៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​បេឡា​រុសនៅ​ថ្ងៃទី៨ ​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ អ្នកចរចា​រុស្ស៊ីបាន​បញ្ជាក់ថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​បង្កើត​ច្រកចេញ​សម្រាប់​ជន​ស៊ីវិល​។​ ​អ្នកចរចា​សំខាន់​របស់​រុស្ស៊ី ជាទី​ប្រឹក្សា​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin លោក Vladimir Medinsky និយាយថា បញ្ហា​ចម្បង​ដែល​យើង​សម្រេច​នៅថ្ងៃនេះ​គឺ​បញ្ហា​នៃ​ការជួយ​សង្គ្រោះ​ប្រជាជន និង​ជន​ស៊ីវិលដែល​ស្ថិតនៅក្នុង​តំបន់​នៃ​ការប៉ះទង្គិច​គ្នា​ផ្នែក​យោធា​។​

​លោក​និយាយថា​ រុស្ស៊ីអំពាវនាវ​ដល់​ជន​ស៊ីវិល​ដែល​មើលឃើញថា​ ខ្លួន​ស្ថិតក្នុង​ស្ថានភាព​នេះ ប្រសិនបើ​សកម្មភាព​យោធា​នៅតែ​បន្តត្រូវ​ប្រើប្រាស់​ច្រករបៀង​មនុស្សធម៌​ក្នុងការ​ជម្លៀស​ខ្លួន​។​ ​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីនិយាយថា រុស្ស៊ី​នឹង​បន្ត​ទទូចថា កិច្ចព្រមព្រៀង​សន្តិភាពណាមួយ​ជាមួយ​អ៊ុយ​ក្រែ​ន​ ត្រូវតែ​រួម​មានការ​សន្យាថា​ អ៊ុយ​ក្រែ​ន​នឹង​គ្មាន​យោធា​។ រុស្សីបានផ្តល់​សញ្ញាថា​ ខ្លួន​មានបំណង​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន​ឲ្យ​ទទួលយកស្ថានភាព​អព្យាក្រឹត និង​យល់ព្រម​បោះបង់​មហិច្ឆតាក្នុងការ​ចូលរួម​ ជាមួយ​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO)៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1041
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        517
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm