នៅថ្ងៃអង្គារនេះ របបសឹកមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមឧទ្ទាមថា បានបើកការវាយប្រហារដោយចេតនា និងយ៉ាងឃោឃៅនៅថ្ងៃបោះឆ្នោត និងមុនថ្ងៃបោះឆ្នោតគ្រប់គ្រងដោយយោធា បណ្តាលឲ្យជនស៊ីវិលយ៉ាងហោច ៥នាក់ រងរបួស ដោយប្រើប្រាស់យានដ្រូន រ៉ុក្កែត និងគ្រាប់បែក ។
កងកម្លាំងប្រដាប់អាវុធ បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ដែលបណ្តាលឲ្យកើតមានសង្រ្គាមស៊ីវិល ប៉ុន្តែកាលពីថ្ងៃអាទិត្យ ពួកគេបានបោះឆ្នោតនៅការបោះឆ្នោតតាមដំណាក់កាលរយៈពេល ១ខែ ដែលពួកគេសន្យាប្រគល់អំណាចឲ្យប្រជាជនវិញ ។

ក្រុមចុះយុទ្ធនាការ ក្រុមមន្រ្តីការទូតលោកខាងលិច និងប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្កោលទោសការបោះឆ្នោតនេះ ដោយលើកឡើងពីការបង្រ្កាបលើក្រុមប្រឆាំង ហើយបញ្ជីឈ្មោះបេក្ខជនសុទ្ធតែសម្ព័ន្ធមិត្តយោធាដែលទំនងជាត្រូវពន្យាពេលការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធ ។
ក្រុមទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងទ័ពជនជាតិភាគតិចប្រឆាំងយោធា បានសន្យារារាំងការបោះឆ្នោតពីទឹកដីផ្តាច់ខ្លួនដែលពួកគេបង្កសង្រ្គាម ។
យោងតាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា បានឲ្យដឹងថា ចន្លោះល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងចំនួន ១១ ក្នុងចំណោមទីក្រុង ១០២ ជាទីដែលការបោះឆ្នោតដំណាក់កាលដំបូងធ្វើឡើង ៕
