ឥណ្ឌាលើកឡើងថា សេដ្ឋកិច្ចរបស់ខ្លួនប្រសើរជាងជប៉ុន និងសម្លឹងដល់ការវ៉ាដាច់អាល្លឺម៉ង់

2025/12/31 02:04:32 am        66

បើតាមការវាយតម្លៃសេដ្ឋកិច្ចចុងឆ្នាំរបស់រដ្ឋាភិបាល ប៉ាន់ប្រមាណថា ឥណ្ឌាបានវ៉ាជប៉ុន ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី៤ របស់ពិភពលោក ហើយក្រុមមន្ត្រីរបស់ប្រទេសនេះ សង្ឃឹមថា នឹងឡើងទៅនៅពីលើអាល្លឺម៉ង់ ក្នុងរង្វង់រយៈពេល ៣ឆ្នាំ។

តែយ៉ាងណាក្ដី ការបញ្ជាក់ផ្លូវការ គឺផ្អែកលើទិន្នន័យដែលគ្រោងនឹងមាននៅឆ្នាំ២០២៦ នៅពេលដែលតួលេខផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំចុងក្រោយ ត្រូវបានចេញផ្សាយ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា ឥណ្ឌានឹងវ៉ាប្រទេសជប៉ុន នៅឆ្នាំក្រោយ។

របាយការណ៍សង្ខេបសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ (ទី២៩ ខែធ្នូ) បានបង្ហាញថា៖ «ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ដែលមានកំណើនលឿនបំផុតរបស់ពិភពលោក ហើយស្ថិតក្នុងស្ថានភាពរឹងមាំល្អ ក្នុងការទ្រទ្រង់ដល់សន្ទុះនេះ»។

របាយការណ៍នេះ បានបន្ថែមថា៖ «ដោយ GDP ដែលមានតម្លៃ ៤,១៨សែនកោដិដុល្លារ ឥណ្ឌាបានវ៉ាដាច់ជប៉ុន ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោក ហើយនឹងត្រៀមខ្លួនឡើងទៅជំនួសប្រទេសអាល្លឺម៉ង់ នៅចំណាត់ថ្នាក់ទី៣ ក្នុងរយៈពេល ២ឆ្នាំកន្លះ ទៅ ៣ឆ្នាំខាងមុខ ដោយ GDP ត្រូវបានព្យាករថា នឹងមានចំនួន ៧,៣សែនកោដិដុល្លារ នៅឆ្នាំ២០៣០»។

ការព្យាកររបស់ IMF សម្រាប់ឆ្នាំ២០២៦ បានធ្វើដាក់កម្រិតសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាចំនួន ៤,៥១សែនកោដិដុល្លារ ធៀបនឹងជប៉ុន ដែលមាន ៤,៤៦សែនកោដិដុល្លារ។

ការវាយតម្លៃពីសន្ទុះវិជ្ជមានរបស់ទីក្រុងញូវដេលីនេះកើតឡើង បើទោះបីជាមានក្ដីបារម្ភផ្នែកសេដ្ឋកិច្ច បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីខែសីហា បានដាក់អត្រាពន្ធខ្ពស់លើឥណ្ឌា ដោយសារការទិញប្រេងពីរុស្ស៊ី។ ប្រទេសឥណ្ឌាបានបញ្ជាក់ថា កំណើននេះកាន់តែឆ្លុះបញ្ចាំងពី «ភាពធន់របស់ខ្លួន ចំពេលមានភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm