រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាលឈរលើគោលការណ៍ "អ្នកជំងឺជាអាទិភាពទី១ សេវាសុខភាពត្រូវតែភ្ជាប់ជាមួយគុណភាពជានិច្ច"

2025/12/31 02:15:46 am        143

ថ្ងៃអង្គារ ទី៣០ ខែ ធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom) សរុបចំនួន ២៩៨២រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់បុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារ រហូតប្រែក្លាយវិស័យសុខាភិបាល ទៅជាបង្អែករបស់ប្រជាជន ក្នុងឆ្នំា២០២៥។ ឯកឧត្តមសាស្រ្តារ្យ បានរំលេចពីការប្រែប្រួល ក្នុងវិស័យសុខាភិបាល ដែលកំពុងតែមានការវិវត្តន៍ជាវិជ្ជមានបន្តពីអណត្តិមុនៗ និងបានបង្ហាញពីវិរភាពពិតប្រាកដនៅក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការចូលរួមគាំទ្រដល់សភាពការ នៅតាមព្រំដែន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ ជាបេសកកម្មដ៍ថ្លៃថ្លា និងបានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តបំពេញបេសកកម្មនេះ ឱ្យមាននិរន្តរភាព តាមរយៈការផ្តល់ជាអាទិភាពខ្ពស់ជូនអ្នកជំងឺ និងបន្តកែលម្អគុណភាពសេវាសុខាភិបាល កាន់តែល្អប្រសើរឡើងជាលំដាប់។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយក ៦ចំណុច ដែលអ្នកដឹកនាំសុខាភិបាលគ្រប់រូបគួរយល់ដឹង៖ (១) ត្រូវដឹងថា អ្នកដឹកនាំជាអ្នកចូលចិត្តធ្វើការច្រើន និង ត្រូវធ្វើការឱ្យបានច្រើន ដើម្បីផលប្រយោជន៍សាធារណៈ (២) ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺជាការសន្យាមួយសម្រាប់ការរស់រានរបស់មនុស្ស (៣) អ្នកដឹកនាំត្រូវដឹងថា តើកត្តាអ្វីដែលអាចធ្វើឱ្យការងារបរាជ័យ ហើយត្រូវចេះប្រមូលយកបទពិសោធន៍ល្អពីការបរាជ័យ (៤) អ្នកដឹកនាំត្រូវដឹងថា មនុស្សម្នាក់មិនអាចសម្រេចកិច្ចការបានទេ តែត្រូវបង្កើតឱ្យមានមនុស្សត្រឹមត្រូវនៅជុំវិញខ្លួនឱ្យបានច្រើន (៥) អ្នកដឹកនាំមិនរង់ចាំការអរគុណ ឬលើកសរសើរ លើការងាររបស់ខ្លួនទេ តែត្រូវខិតខំបំពេញការងារឱ្យសមទៅនឹងការទទួលខុសត្រូវរបស់ខ្លួន (៦) យើងទាំងអស់គ្នា ទោះជាអ្នកមានជំនាញវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្រ្ត សុទ្ធតែជាបុគ្គលិកសុខាភិបាល ព្រោះយើងបានចូលរួមកសាងប្រពន្ធ័សុខាភិបាលមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗ ពីគ្នា។

ជាកិច្ចបន្ត ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបុរី និង ស្រុកប្រតិបត្តិសេរីសោភណ្ឌ័ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញពលករចំណាកស្រុក មកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ឱ្យបានច្រើន ដោយផ្តោតលើការផ្តល់ព័ត៌មាន ពីសេវាសុខាភិបាល ការធ្វើបដិសណ្ឋាកិច្ច និង ការជំរុញឱ្យមានការគាំទ្រពីអាជ្ញាធម៌ និងកម្មវិធីគាំពារសង្គម។

ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការប្រើប្រាស់ភាពជាអ្នកដឹកនាំនៅកម្រិតការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និង បានណែនាំឱ្យបុគ្គលិកសុខាភិបាលទាំងអស់ផ្តល់ការគោរព ការស្រឡាញ់រាប់អានចេញពីចិត្ត ដល់អ្នកជំងឺ ព្រោះថាការធ្វើបែបនេះ គឺមានតម្លៃខ្ពស់ជាងកាយវិការអ្វីៗទាំងអស់។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        222
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm