បាល់ទាត់៖ សហព័ន្ធបាល់ទាត់រុស្ស៊ីបានឱ្យដឹងថា នឹងឡើងទៅតុលាការកីឡា CAS ដើម្បីប្តឹងតវ៉ាចំពោះបម្រាមរបស់ FIFA និង UEFA។ កាលពីថ្ងៃចន្ទកន្លងទៅ FIFA និង UEFA បានសំរេចដាក់បម្រាមក្រុមបាល់ទាត់ជំរើសជាតិរុស្ស៊ី និងរាល់ក្លិបបាល់ទាត់រុស្ស៊ីទាំងអស់មិនឱ្យប្រកួតលើឆាកអន្តរជាតិ។
ការសំរេចដាក់ពិន័យរបស់ FIFA និង UEFA បានធ្វើឱ្យក្លិបបាល់ទាត់ Spartak Moscow ត្រូវកាត់ចេញពី Europa League ឱ្យ Leipzig ឡើងវគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ចំណែកឯក្រុមជំរើសជាតិរុស្ស៊ីក៏ត្រូវប្រកួត Play-Off រកកៅអី World Cup 2022 ដែលនឹងត្រូវជួបជាមួយប៉ូឡូញ ខណៈដែលក្រុមបាល់ទាត់នារីរុស្ស៊ីក៏ត្រូវប្រកួតបាល់ទាត់ស្ត្រីជើងឯកអឺរ៉ុបទៀត៕
អត្ថបទ៖នាង សុភាវុធ