លោក Zelenskyy ពិភាក្សាជាមួយលោក Trump អំពីវត្តមានកងទ័ពអាមេរិក នៅអ៊ុយក្រែន

2025/12/31 03:34:27 pm        166

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ (៣០ ធ្នូ) ថា ទីក្រុងគីវ កំពុងតែពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីលទ្ធភាពនៃវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅអ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខ ហើយក៏បានលើកឡើងនូវអ្វីដែលលោកហៅថាជា "ការវាយប្រហារក្លែងក្លាយ" ទៅលើនិវេសនដ្ឋានរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម WhatsApp លោក Zelenskyy បានលើកឡើងថា អ៊ុយក្រែនបានប្តេជ្ញាចិត្តបន្តការចរចាលើមធ្យោបាយបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយប្រតិបត្តិការយោធាទ្រង់ទ្រាយធំឆ្នាំ២០២២ របស់រុស្ស៊ី ហើយរូបលោកក៏បានត្រៀមខ្លួនរួចជាស្រេចដែរដើម្បីជួបជាមួយលោក Putin ទោះក្នុងទម្រង់ណាក៏ដោយ។

លោក Zelenskyy បន្តថា វត្តមានកងទ័ពអាមេរិកនៅអ៊ុយក្រែន នឹងក្លាយជាការជំរុញសន្តិសុខដ៏សំខាន់មួយសម្រាប់ទីក្រុងគីវ ដោយបន្ថែមថា «អ៊ុយក្រែនកំពុងពិភាក្សារឿងនេះជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងជាមួយតំណាងនៃក្រុមចម្រុះលោកខាងលិចដែលគាំទ្រទីក្រុងគីវ»។

លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា រូបលោក និងលោក Zelenskyy «ប្រហែលជាខិតជិតដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមហើយ» ទោះបីជាបញ្ហាទឹកដី «ដ៏ស្មុគស្មាញ» នៅតែមានក៏ដោយ។ ប្រធានាធិបតីអាមេរិករូបនេះ ហាក់មានការប្រុងប្រយ័ត្នជាងលោក Zelenskyy លើការធានាសន្តិសុខ ប៉ុន្តែបាននិយាយថា ភាគីទាំងពីរសម្រេចបាន ៩៥% ទៅហើយនៃផ្លូវឆ្ពោះទៅដល់កិច្ចព្រមព្រៀងបែបនេះ ហើយថា លោករំពឹងថាបណ្ដាប្រទេសអឺរ៉ុបនឹង «ទទួលយកចំណែកដ៏ធំ» នៃកិច្ចប្រឹងប្រែងនោះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

ទាក់ទងនឹងការវាយប្រហារដែលត្រូវចោទប្រកាន់ ទៅលើនិវេសនដ្ឋានមេដឹកនាំរុស្ស៊ី លោក Zelenskyy បាននិយាយថា៖ រឿងរ៉ាវដែលត្រូវបានចោទប្រកាន់ថា "វាយប្រហារនិវេសនដ្ឋានអ្វីនោះ" គឺជារឿងប្រឌិតទាំងស្រុង ដែលមានបំណងបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារបន្ថែមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងទីក្រុងគីវផងដែរ ក៏ដូចជាការបដិសេធរបស់រុស្ស៊ីផ្ទាល់ ក្នុងការចាត់វិធានការចាំបាច់ដើម្បីបញ្ចប់សង្គ្រាម ហើយនោះជាការកុហកដ៏ធម្មតាបំផុតរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm