សាលី អ៊ូ​មើ​ត ត្រឡប់​ចូល​ហាត់​វិញ​ក្រោយ​វះកាត់ និង​សម្រាក​ព្យាបាល​របួស​ឆ្អឹងខ្នង​ជាង ១​ខែ

2022/03/04 06:13:16 pm        86

​ម៉ូតូ​ទឹក៖ កីឡាករ​ម៉ូតូ​ទឹក​ឆ្នើម​កម្ពុជា សាលី អ៊ូ​មើ​ត បាន​ត្រឡប់​ចូល​ហ្វឹកហាត់ និង​អាច​ប្រកួត​បាន​វិញ​ហើយ បន្ទាប់ពី​ធ្វើការ​វះកាត់​របួស​ឆ្អឹងខ្នង និង​សម្រាក​ព្យាបាល​ជាង ១​ខែនៅ​ប្រទេស​ថៃ។​ ​អ៊ូ​មើ​ត បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ចូល​ហ្វឹកហាត់​វិញ កាលពី​ថ្ងៃទី​០៣ ខែមីនា​ម្សិលមិញ បន្ទាប់ពី​សម្រាក​ព្យាបាល​របួស​រយៈពេល ៤​សប្ដាហ៍ក្រោយ​ការវះកាត់​ឆ្អឹងខ្នង កាលពី​ថ្ងៃទី​១៩ ខែមករា​កន្លងទៅ។​

​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​រូបនេះ​បន្ថែមថា ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្លិប​របស់​ក្លិប ពិសេស​លោក Karl Heinrich Knauf បានធ្វើ​ឲ្យ​របួស​ខ្លួន​ឆាប់​ជាសះស្បើយ និង​ឆាប់​បាន​ត្រឡប់​ចូល​ហ្វឹកហាត់ ក៏​ដូច​អាចធ្វើ​ការប្រកួត​បាន​វិញ​នាពេលនេះ។​ ​គួរ​ដឹងថា សាលី អ៊ូ​មើ​ត បាន​រងរបួស​ប្រេះ​ឆ្អឹងខ្នងអំឡុងពេល​ហ្វឹកហាត់​កាលពីដើមឆ្នាំ​២០២២ កន្លងទៅ ដែល​បង្ខំ​ឲ្យ​រូបគេ​ត្រូវ​ខកខាន​ក្នុង​ការប្រកួត​ពានរង្វាន់​ពិភពលោកជុំ​ទី​៣ នៅ​ប្រទេស​ថៃកាលពី​ខែមករា បន្ទាប់ពី​វេជ្ជបណ្ឌិត​តម្រូវ​ឲ្យ​រូបគេត្រូវធ្វើ​ការវះកាត់​ជាបន្ទាន់។​

​អូ​មើ​ត ឲ្យ​ដឹងថា បន្ទាប់ពី​ជាសះស្បើយ ខ្លួន​កំពុង​ខិតខំ​ហ្វឹកហាត់​ឡើងវិញ ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់​ដ៏​ធំនៅ​ប្រទេស​ថៃនា​ខែមេសា​ខាងមុខ ក៏ដូចជា​ត្រៀម​ការប្រកួត​នៅ​កម្ពុជា ដែល​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជាគ្រោង​រៀបចំ​ការប្រកួត​កម្រិត​អាស៊ី នា​ខែឧសភា​ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm