ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅសូម៉ាលី បន្ទាប់ពីអ៊ីស្រាអែល ទទួលស្គាល់ដែនដី Somaliland

2025/12/31 06:25:46 pm        95

ប្រជាជនសូម៉ាលី រាប់ពាន់នាក់ បាននាំគ្នាចេញបាតុកម្មតាមដងផ្លូវទូទាំងប្រទេស កាលពីថ្ងៃអង្គារ (៣០ ធ្នូ) ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការទទួលស្គាល់ដែនដី សូម៉ាលីលែន (Somaliland) ដែលជាតំបន់បំបែកខ្លួននៅភាគខាងជើងប្រទេសសូម៉ាលី ដោយហៅសកម្មភាពនេះថា ជាការរំលោភលើអធិបតេយ្យភាពជាតិ និងច្បាប់អន្តរជាតិ។

ហ្វូងមនុស្សដ៏យ៉ាងច្រើនបានប្រមូលផ្តុំគ្នាក្នុងទីតាំងនានាទូទាំងប្រទេសសូម៉ាលី រួមទាំងទីក្រុង Baaydhabo ទីក្រុង Hobyo ទីក្រុង Xudur ទីក្រុង Guriceel និងទីក្រុង Laascaanood ដោយក្រុមបាតុករបានគ្រវីទង់ជាតិសូម៉ាលី ស្រែកពាក្យស្លោករួបរួមជាតិ និងកាន់បដាបដិសេធការទទួលស្គាល់របស់អ៊ីស្រាអែល លើដែនដីនោះ។

គួរឱ្យដឹងថា Somaliland បានដំណើរការជាតំបន់ស្វយ័តតាមជាក់ស្តែង ចាប់តាំងពីប្រកាសឯករាជ្យនៅឆ្នាំ១៩៩១មក ប៉ុន្តែមិនដែលមានការទទួលស្គាល់ពីអន្តរជាតិឡើយ។ អ៊ីស្រាអែលគឺជាប្រទេសទីមួយហើយ ដែលទទួលស្គាល់ដែនដីនេះថាជារដ្ឋឯករាជ្យ។ ក្រុមអ្នកតវ៉ានិយាយថា ការសម្រេចចិត្តនេះ ធ្វើឱ្យប៉ះពាល់បូរណភាពទឹកដីសូម៉ាលី និងបង្កើតគំរូដ៏គ្រោះថ្នាក់មួយសម្រាប់ការជ្រៀតជ្រែកពីបរទេស។

ក្នុងរដ្ឋធានីម៉ូហ្កាឌីស៊ូ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋានម៉ូហ្គាឌីស៊ូ ក្នុងការតវ៉ាទ្រង់ទ្រាយធំមួយ ដែលប្រមូលផ្តុំមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។ ហ្វូងបាតុករបានចោទប្រកាន់អ៊ីស្រាអែល ថាបង្កអស្ថិរភាពដល់សូម៉ាលី ហើយបានទាញយកភាពស្រដៀងគ្នាជាមួយនឹងសកម្មភាពរបស់អ៊ីស្រាអែល លើប្រជាជនប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm