UN ថ្កោលទោសចំណាត់ការរបស់អ៊ីស្រាអែល ប្រឆាំងទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

2025/12/31 06:44:23 pm        107

អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ ថា ចំណាត់ការថ្មីៗរបស់អ៊ីស្រាអែលប្រឆាំងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនដែលបានប្រឈមនឹងការដកចេញសេវាជាមូលដ្ឋានរបស់មនុស្សរាប់លាននាក់ ដូចជាការសិក្សាអប់រំ និងការថែទាំសុខភាព។

សភាអ៊ីស្រាអែល បានអនុម័តច្បាប់ថ្មីកាលពីថ្ងៃចន្ទជាផ្លូវការ ដោយដកអភ័យឯកសិទ្ធិផ្នែកការទូតរបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) និងហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលពីការផ្គត់ផ្គង់ទឹក ឬអគ្គិសនីដល់ស្ថាប័នរបស់ទីភ្នាក់ងារនេះ។

យោងតាមទីភ្នាក់ងារ UNRWA ច្បាប់នេះក៏ផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ទីភ្នាក់ងារនៅភាគខាងកើតទីក្រុងយេរុយសាឡឹម រួមទាំងទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សំខាន់របស់ទីភ្នាក់ងារ។

លោក Philippe Lazzarini ប្រធានទីភ្នាក់ងារ UNRWA បានថ្កោលទោសច្បាប់នេះថា «ហួសហេតុ» ដោយរិះគន់នៅលើណ្តាញផ្សព្វផ្សាយសង្គមថាជា «ផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្តនិងជាប្រព័ន្ធដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទីភ្នាក់ងារ UNRWA និងរារាំងតួនាទីស្នូលដែលទីភ្នាក់ងារនេះមានក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍មនុស្ស និងសេវានានាដល់ជនភៀសខ្លួនប៉ាឡេស្ទីន»។

នៅក្នុងបទសម្ភាសន៍មួយ លោកបានបញ្ជាក់ថា ទីភ្នាក់ងារ UNRWA មិនដូចទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតទេ បានផ្តល់សេវាសាធារណៈជាមូលដ្ឋានដូចជាការអប់រំ និងការថែទាំសុខភាពដល់ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់ដែលបានចុះឈ្មោះ ខណៈខ្លួនបម្រើនៅទូទាំងតំបន់ហ្កាហ្សា និងតំបន់ West Bank ព្រមទាំងនៅក្នុងប្រទេសលីបង់ ហ្ស៊កដានី និងប្រទេសស៊ីរី។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm