សហរដ្ឋអាមេរិក៖ ភេរវករ Daesh ជាច្រើននាក់ ត្រូវបានសម្លាប់ឬចាប់ខ្លួននៅស៊ីរី ក្នុងប្រតិបត្តិការរួមគ្នា

2025/12/31 06:50:30 pm        133

បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃអង្គារ (៣០ ធ្នូ) ថា ប្រតិបត្តិការរួមគ្នារវាងកងកម្លាំងអាមេរិក និងដៃគូ បានសម្លាប់ក្រុមភេរវករ ដាអេស (Daesh) យ៉ាងតិច ៧នាក់ និងចាប់ខ្លួន ១៨នាក់ផ្សេងទៀត ក្នុងអំឡុងប្រតិបត្តិការជាបន្តបន្ទាប់ ទូទាំងប្រទេសស៊ីរី កាលពីចុងខែវិច្ឆិកា។

ការវាយឆ្មក់ទាំងនេះ បានកើតឡើងបន្ទាប់ពីការបើកប្រតិបត្តិការយោធាផ្លូវអាកាស Hawkeye Strike នៅថ្ងៃទី១៩ ខែធ្នូ ដែលជាការវាយលុកទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងហ្ស៊កដានី ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមរដ្ឋអ៊ិស្លាម (ISIS) បន្ទាប់ពីការវាយប្រហារលើកងកម្លាំងអាមេរិក កាលពីដើមខែនេះ។

បញ្ជាការ CENTCOM បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X ថា៖ «កងកម្លាំង អាមេរិក និងដៃគូ បានសម្លាប់ឬចាប់ខ្លួនក្រុម ISIS (ឬហៅថាពួក Daesh) ប្រហែល ២៥នាក់ ក្នុងពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំថ្ងៃទី១៩ ខែធ្នូ នៅស៊ីរី»។ បញ្ជាការបន្តថា ក្នុងពេលជាង ១០ថ្ងៃ កងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត បានអនុវត្តបេសកកម្ម ១១លើក រវាងថ្ងៃទី២០ និងទី២៩ ខែធ្នូ។

ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើង ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុម ISIS កាលពីថ្ងៃទី១៣ ខែធ្នូ លើក្រុមល្បាតរបស់សហរដ្ឋអាមេរិក នៅកណ្តាលប្រទេសស៊ីរី ដែលបានសម្លាប់ទាហានអាមេរិកពីរនាក់ និងជនស៊ីវិលម្នាក់៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        306
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        305
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm