លោក Zelenskyy បញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចដើម្បីជួបមេដឹកនាំរុស្ស៊ី ក្នុងគ្រប់ទម្រង់ទាំងអស់

2025/12/31 07:08:40 pm        326

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារ (៣០ ធ្នូ) បានបញ្ជាក់ឡើងវិញជាថ្មីម្ដងទៀតថា រូបលោកត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជួបជាមួយតំណាងរុស្ស៊ី រួមទាំងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ ទោះក្នុងទម្រង់ណាក៏ដោយ ប៉ុន្តែបានសង្កត់ធ្ងន់ថា ពាក្យសម្ដីរបស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ត្រូវតែដូចគ្នាទៅនឹងសកម្មភាពរបស់លោក ជាមុនសិន។

គួររម្លឹកថា លោក Zelensky និងលោក Putin បានសន្ទនាជាមួយគ្នាដោយផ្ទាល់តាមទូរសព្ទចុងក្រោយបំផុត គឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ តាមគំនិតផ្តួចផ្តើមរបស់អ៊ុយក្រែន។ ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក Zelenskyy បាននិយាយថា «ស្ដាប់ទៅដូចចម្លែកបន្តិច ហើយរូបលោកនិយាយរឿងនេះប្រាប់ដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិករួចហើយ» ដោយសំដៅលើកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃទី២៩ ខែធ្នូ។

លោក Zelenskyy បន្តថា «នៅជ្រុងម្ខាង លោក Putin ប្រាប់លោក Trump ថា លោកចង់បញ្ចប់សង្គ្រាម ហើយថា នេះជាបំណងរបស់លោក ប៉ុន្តែនៅជ្រុងម្ខាងទៀត លោក Putin បែរជាទំនាក់ទំនងទាំងបើកចំហតាមប្រព័ន្ធផ្សព្វផ្សាយថា លោកត្រៀមខ្លួនជាស្រេចនិងមានឆន្ទៈក្នុងការបន្តសង្គ្រាម ដោយប្រើមីស៊ីលវាយប្រហារអ៊ុយក្រែន សាទរការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងចេញបញ្ជាដល់ឧត្តមសេនីយ៍របស់លោកអំពីទីតាំងដែលរុលទៅមុខ និងអ្វីដែលត្រូវដណ្តើមយក»។

មេដឹកនាំអ៊ុយក្រែនរូបនេះសង្កត់ធ្ងន់ថា រូបលោកបានប្រាប់លោក Trump ថា សកម្មភាពរបស់លោក Putin គឺផ្ទុយនឹង «វោហាសាស្ត្រសន្តិភាព» ដែលលោកបានប្រើ ក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីអាមេរិក។ យ៉ាងណាក៏ដោយ លោក Zelenskyy បន្តថា៖ ជាថ្មីម្តងទៀត មធ្យោបាយជួបគ្នានិងក្នុងទម្រង់បែបណានោះ មិនមែនជាបញ្ហាសម្រាប់អ៊ុយក្រែនទេ ព្រោះទីក្រុងគីវត្រៀមខ្លួនរួចរាល់ហើយ អ្វីដែលសំខាន់ គឺពាក្យសម្ដី និងសកម្មភាពរបស់មេដឹកនាំរុស្ស៊ី ត្រូវតែស្របគ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        273
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm