ឥណ្ឌូនេស៊ី បង្កើនកម្រិតព្រមានចំពោះភ្នំភ្លើងមួយ បន្ទាប់ពីសកម្មភាពកម្រើកខ្លាំង

2025/12/31 09:38:12 pm        279

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធ (៣១ ធ្នូ) នេះថា អាជ្ញាធរឥណ្ឌូនេស៊ី បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Bur Ni Telong ក្នុងខេត្ត Aceh ចុងបស្ចិមរបស់ប្រទេសនេះ ឱ្យឡើងដល់កម្រិតខ្ពស់បំផុតទីពីរ បន្ទាប់ពីមានសកម្មភាពកម្រើកកើនឡើងជាបន្តបន្ទាប់ និងសកម្មភាពរញ្ជួយភ្នំភ្លើង។

លោកស្រី Lana Saria ប្រធានស្តីទីនៃទីភ្នាក់ងារភូគព្ភសាស្ត្រ នៅក្រសួងថាមពលនិងធនធានរ៉ែឥណ្ឌូនេស៊ី បាននិយាយថា ភ្នំភ្លើងដែលមានកម្ពស់ ២.៦២៤ម៉ែត្រ ក្នុងតំបន់ Bener Meriah ខេត្ត Aceh នោះ បានកត់ត្រាសកម្មភាពរញ្ជួយយ៉ាងតិច ៧ដង កាលពីល្ងាចថ្ងៃអង្គារ ដែលបង្កជាអារម្មណ៍រង្គើចម្ងាយប្រហែល ៥គីឡូម៉ែត្រ ខណៈឧបករណ៍វាស់ស្ទង់ក៏បានរកឃើញកម្រិតរញ្ជួយផ្សេងៗទៀតដែរ។

វីដេអូតាមដានរបស់ទីភ្នាក់ងារភូគព្ភសាស្ត្រ បង្ហាញឱ្យឃើញភ្នំនោះយ៉ាងច្បាស់ ដោយគ្មានផ្សែងក្នុងរណ្ដៅភ្នំភ្លើងឡើយ ប៉ុន្តែទោះយ៉ាងនេះក្ដី លោកស្រី Lana បានព្រមានពីការផ្ទុះដែលអាចកើតមាន។ អាជ្ញាធរជំរុញឱ្យពលរដ្ឋ និងអ្នកទេសចរ នៅចម្ងាយយ៉ាងតិច ៤ គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង ហើយជៀសវាងតំបន់មួយចំនួន អំឡុងមានពពកក្រាស់ឬភ្លៀងធ្លាក់ ព្រោះកំហាប់ឧស្ម័នអាចគំរាមកំហែងអាយុជីវិត។

ប្រទេសឥណ្ឌូនេស៊ី ជាកោះប្រជុំដែលមានប្រជាជនជាង ២៨០លាននាក់ មានភ្នំភ្លើងសកម្មជាង ១២០ ហើយប្រទេសនេះងាយនឹងកើតសកម្មភាពបន្ទុះភ្នំភ្លើងណាស់ ព្រោះសណ្ឋានដីរបស់ខ្លួនស្ថិតនៅតាមបណ្តោយតំបន់ «កងភ្លើង» ប៉ាស៊ីហ្វិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm