អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់«មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះភាពតានតឹងនៅយេម៉ែន

2025/12/31 10:03:38 pm        71

ប្រធានសម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអង្គារ បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងប្រទេសយេម៉ែន និងបានអំពាវនាវឲ្យមានសាមគ្គីភាព ក្នុងចំណោមប្រទេសដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីសម្ព័ន្ធយោធាដែលគាំទ្រក្រុមប្រឹក្សាភាពជាអ្នកដឹកនាំនៃប្រធានាធិបតីយេម៉ែន បានធ្វើ «ការវាយប្រហារតាមអាកាសមានកម្រិត» ដែលកំណត់គោលដៅទៅលើអាវុធ និងរថយន្តយោធាដែលខ្លួននិយាយថា មានគោលដៅសម្រាប់កងកម្លាំងបំបែកខ្លួននៅភាគខាង    ត្បូង។

ការដឹកជញ្ជូនអាវុធតាមនាវាពីរគ្រឿងចេញពីកំពង់ផែ Fujairah ក្នុងប្រទេសអារ៉ាប់រួម បានមកដល់កំពង់ផែ Mukallam របស់យេម៉ែន។ 

អារ៉ាប៊ីសាអ៊ូឌីត ដែលជាសមាជិកសំខាន់មួយនៃសម្ព័ន្ធយោធានេះ បានរិះគន់អារ៉ាប់រួមជុំវិញការគាំទ្ររបស់ខ្លួនចំពោះក្រុមបំបែកខ្លួន ដែលត្រូវបានគេស្គាល់ថា ជាក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC)។

ព្រះរាជាណាចក្រនេះ បាននិយាយថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខជាតិរបស់ខ្លួន គឺជាខ្សែបន្ទាត់ក្រហម ហើយអារ៉ាប់រួមគួរតែធ្វើតាមសំណើរបស់រដ្ឋាភិបាលយេម៉ែន ក្នុងការដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោង។

ក្រោយមក អារ៉ាប់រួមបានប្រកាសថា ខ្លួននឹងដកអង្គភាពប្រឆាំងភេរវកម្មដែលនៅសល់របស់ខ្លួន ចេញពី យេម៉ែន។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ     «ការវិវត្តដ៏ធ្ងន់ធ្ងរ និងកំពុងកើតឡើងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសយេម៉ែន»។

លោកបានអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន និងអនុវត្តការអត់ធ្មត់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        159
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        198
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm