មេដឹកនាំអាល្លឺម៉ង់ ប្រាប់អឺរ៉ុបឲ្យអះអាងដោយខ្លួនឯង ក្នុងការការពារសន្តិភាព និងវិបុលភាព

2025/12/31 10:44:32 pm        53

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកឡើងថា អឺរ៉ុបត្រូវតែអះអាងផលប្រយោជន៍របស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធានាសន្តិភាព និងវិបុលភាព នៅឆ្នាំ២០២៦ ស្របពេលមានបញ្ហាប្រឈមជាច្រើន ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី គោលនយោបាយគាំពារនិយមជាសកល និងការប្រែប្រួលក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

ចាប់តាំងពីចូលកាន់តំណែង ក្នុងខែឧសភាមក លោក Merz បានជួយដឹកនាំកិច្ចប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ហើយទីក្រុងប៊ែរឡាំងក៏បានបង្កើនការចំណាយលើវិស័យការពារជាតិផងដែរ ចាប់តាំងពីឆ្នាំ២០២៣ ជាការប៉ុនប៉ង ដើម្បីបង្ហាញថា ខ្លួនបានត្រៀមរួចជាស្រេចហើយ ដើម្បីទទួលខុសត្រូវបន្ថែមទៀត។

នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក លោក Merz មិនបានបន្ថយដៃនោះឡើយ ដោយបាននិយាយថា ភ្លើងសង្រ្គាម «ដ៏គួរឲ្យភ័យខ្លាច» ដែលកំពុងឆេះយ៉ាងសន្ធៅសន្ធៅនៅមាត់ទ្វារផ្ទះរបស់អឺរ៉ុប បានគំរាមកំហែងដោយផ្ទាល់ដល់សេរីភាព និងសន្តិសុខរបស់ទ្វីបនេះ។ លោក Merz បានសង្កត់ធ្ងន់ថា៖ «យើងកំពុងមើលឃើញកាន់តែច្បាស់ឡើងៗថា ការឈ្លានពានរបស់រុស្ស៊ី គឺ និងជាផ្នែកមួយនៃផែនការដែលមានគោលដៅប្រឆាំងនឹងអឺរ៉ុបទាំងមូល»។ លោកបានឲ្យដឹងទៀតថា អាល្លឺម៉ង់ជួបប្រទះនឹងអំពើវិឆ្ឆេទកម្ម ចារកម្ម និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជារៀងរាល់ថ្ងៃ។

មេដឹកនាំអាល្លឺម៉ង់រូបនេះ បានបន្ថែមថា បញ្ហាប្រឈមមួយបន្ថែមទៀត គឺចេញមកពីគោលនយោបាយគាំពារនិយម នៅក្នុងសេដ្ឋកិច្ចសកល ហើយថាការពឹងផ្អែករបស់អឺរ៉ុបលើវត្ថុធាតុដើម ដែលបាននាំចូលកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងជាឥទ្ធិពលនយោបាយប្រឆាំងនឹងតំបន់នេះ។

ដោយប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្តារសេដ្ឋកិច្ចដែលផ្តោតលើការនាំចេញរបស់ខ្លួន អាល្លឺម៉ង់កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន ខណៈដែលប្រទេសនេះ ក៏កំពុងប្រឈមនឹងភាពតានតឹងពាណិជ្ជកម្មសកល និងឥទ្ធិពលនៃគោលនយោបាយពន្ធគយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm