មនុស្សម្នាក់ស្លាប់ និងយ៉ាងតិច ៤០នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើង នៅប៉េរូ

2025/12/31 10:50:15 pm        68

អាជ្ញាធរប៉េរូ បានប្រាប់ឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើង ២គ្រឿងបុកគ្នា នៅលើខ្សែផ្លូវរត់នៅទីក្រុង Machu Picchu។

យោងតាមការិយាល័យរបស់រដ្ឋអាជ្ញា នៅទីក្រុង Cusco ដែលនៅកៀកបំផុតនឹងទីតាំងបុរាណ Inca បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត គឺជាអ្នកចាត់ចែងប្រតិបត្តិការរថភ្លើង ១គ្រឿងនៃរថភ្លើងដែលបុកគ្នានេះ។ ក្រុមមន្ត្រីបានប្រាប់ថា កិច្ចប្រឹងប្រែងកំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណអ្នកដំណើររងរបួស ដែលភាគច្រើនជាភ្ញៀវបរទេស ។

ភាគច្រើនត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរ។ វីដេអូដែលផ្ញើដោយអ្នកដំណើរទៅកាន់ទូរទស្សន៍ RPP បង្ហាញឲ្យខើញអ្នករងរបួសដេកនៅក្បែរផ្លូវរថភ្លើង ដោយមានក្បាលរថភ្លើងខូចចំនួន ២គ្រឿងចតស្ងៀមក្បែរនោះ។

រថយន្តសង្គ្រោះបន្ទាន់ជាង ១០គ្រឿង និងបុគ្គលិកពេទ្យ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលមានទីតាំងស្ថិតក្នុងតំបន់ដាច់ស្រយាល Andean។ ភ្លាមៗនេះ មូលហេតុដែលនាំឲ្យមានការបុកគ្នានេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ។

ភ្នាក់ងារផ្លូវដែក Ferrocarril Transandino បានឲ្យដឹងថា រថភ្លើងដែលដំណើរការដោយក្រុមហ៊ុន PeruRail បានបុកជាមួយរថភ្លើងគ្រឿងទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Inca Rail នៅថ្ងៃត្រង់ នៅលើផ្នែកផ្លូវតែមួយ ដែលតភ្ជាប់ទីក្រុង Ollantaytambo ជាមួយទីក្រុង Machu Picchu៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm