ជម្លោះប្រដាប់អាវុធ រំខានការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ និងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៥

2025/12/31 10:58:26 pm        62

អ្នកជំនាញខាងដែនសមុទ្រ និងអង្គការអន្តរជាតិ បានលើកឡើងថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ ចំពោះសណ្តាប់ធ្នាប់ដែនសមុទ្រសកល ក្នុងឆ្នាំ២០២៥ ដោយរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ ធ្វើឲ្យការចំណាយថ្លៃដើមឡើងខ្ពស់ និងកែប្រែគំរូពាណិជ្ជ។

នៅក្នុងរបាយការណ៍ត្រួតពិនិត្យការដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្នាំ២០២៥ របស់ខ្លួន ស្ថាប័នពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD) បានឲ្យដឹង ភាពតានតឹងកាន់តែខ្លាំងឡើង បានបន្តរំខានដល់ការធ្វើនាវាចរណ៍ នៅទូទាំងតំបន់ដែនសមុទ្រជាច្រើន ក្នុងនោះរួមទាំងសមុទ្រក្រហម និងសមុទ្រការ៉ាអ៊ីព ខណៈពេលដែលហានិភ័យនៃការរំខាន ក៏បានកើតឡើងផងដែរ នៅជុំវិញច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មប្រេងពិភពលោក។

របាយការណ៍បានបញ្ជាក់ថា ការដឹកជញ្ជូនជាសាកល ដែលប្រតិបត្តិការពាណិជ្ជកម្មពិភពលោកជាង ៨០ភាគរយ បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ខណៈកំណើនសេដ្ឋកិច្ចផុយស្រួយ ការចំណាយថ្លៃដើមខ្ពស់ និងភាពមិនប្រាកដប្រជា បានប៉ះពាល់ដល់វិស័យនេះ។

របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា បន្ទាប់ពីមានកំណើនតិចតួច ២,២ភាគរយ ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មតាមផ្លូវសមុទ្រ ត្រូវបានគេរំពឹងថា នឹងថយចុះមកត្រឹម ០,៥ភាគរយ ក្នុងឆ្នាំ២០២៥ ដោយព្រមានថា ភាពតានតឹងផ្នែកនយោបាយ ការផ្លាស់ប្តូរគំរូពាណិជ្ជកម្ម និងកំណត់រចនាសម្ព័ន្ធផ្លូវដឹកជញ្ជូនឡើងវិញ កំពុងធ្វើឲ្យភូមិសាស្ត្រពាណិជ្ជកម្មតាមសមុទ្រប្រែប្រួល។

អ្នកឯកទេសជាន់ខ្ពស់នៃស្ថាប័នគំនិតផ្តួចផ្តើមសន្តិសុខអន្តរអាត្លង់ទិករបស់ក្រុមប្រឹក្សាអាត្លង់ទិក នៅក្នុងមជ្ឈមណ្ឌល Scowcroft សម្រាប់យុទ្ធសាស្រ្ត និងសន្តិសុខ គឺលោកស្រី Elisabeth Braw បានប្រាប់សារព័ត៌មាន Anadolu ថា៖ «នេះជាឆ្នាំដ៏លំបាកមួយ សម្រាប់ប្រតិបត្តិការដែនសមុទ្រសកលទាំងអស់ មិនត្រឹមតែកើតមានចំពោះការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់គ្រប់ប្រតិបត្តិការពាណិជ្ជកម្ម នៅលើមហាសមុទ្រពិភពលោក»៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm       
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm