វិស័យទេសចរណ៍កម្ពុជា អាចរងផលប៉ះពាល់បើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្តរយៈពេលវែង

2022/03/04 06:48:31 pm        479

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថា វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់បង្កើនបន្ទុក ឬប៉ះពាលដល់វិស័យទេសចរណ៍កម្ពុជានោះទេ។ ប៉ុន្តែបើសង្គ្រាមនៅតែបន្តអូសបន្លាយយូរ និងរាលដាលទៅបណ្តាប្រទេសនានាទៀតនៅអឺរ៉ុប នោះវានឹងបង្កការប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា មកពីប៉ែកខាងអឺរ៉ុប។

តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិចPATA ប្រចាំនៅកម្ពុជា លោក ធួន ស៊ីណាន បានថ្លែង​ប្រាប់BTVនៅថ្ងៃទី៤ ខែមីនានេះថា ខណៈដែលវិបត្តិសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី បាននិងកំពុងកើត​ឡើង ​បច្ចុប្បន្ន​នេះ មិនទាន់បង្កការប៉ះពាលខ្លាំងបន្ថែមទៀត​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ។

លោក ថ្លែងថា បើសង្គ្រាមនេះ បន្តការអូសបន្លាយយូរ និងរាលដាលដល់បណ្តាប្រទេសនៅប៉ែក​ខាងអឺរ៉ុបទៀតនោះ ​វាពិតណាស់ ​នឹងបង្កប៉ះពាលដល់វិស័យទេសចរណ៍កម្ពុជាធ្ងន់ធ្ងរ ខណៈកម្ពុជា​បច្ចុប្បន្នក៏មានតម្រូវការភ្ញៀវមកពីអឺរ៉ុបច្រើនហើយបច្ចុប្បន្នបណ្តាការីទេសចរណ៍នៅកម្ពុជា ក៏បាននិងកំពុង ចងក្រងទំនាក់ទំនាក់ពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍​ជាមួយបណ្តា​ប្រទេស​នៅអឺរ៉ុបឡើងវិញ ​បន្ទាប់​ពីរង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពីរាតត្បាតកូវិដ១៩។

លោក ធួន ស៊ីណាន បន្តថា តាមការគត់សំគាល់ ​នៅកម្ពុជា​ ពុំសូវមានជនជាតិរុស្ស៊ី និងអ៊ុយក្រែន​មក​ប្រកបអាជីវកម្មទេសចរណ៍នៅកម្ពុជាទេ ប៉ុន្តែកន្លងមក​កម្ពុជា​ក៏​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្លះជាជនជាតិរុស្ស៊ីខ្លះៗដែរ តែពុំមានធ្វើអាជ្ញាប័ណ្ណប្រកបអាជីវកម្មនោះទេ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា យល់ឃើញ​ស្រដៀងគ្នានេះ។ ទេសចរ​ជាសកល ​មិនទាន់ធ្វើដំណើរច្រើនដោយសារកូវីដ ហើយទេសចរមកពី​អឺរ៉ុប​ក៏មិនទាន់មានច្រើន ខណៈបច្ចុប្បន្នកម្ពុជា​កំពុងមានតែភ្ញៀវទេសចរ​នៅក្នុងតំបន់ និង​នៅ​តំបន់អាស៊ីប៉ាស៊ីភិចច្រើនមកទស្សនាកម្ពុជា។

ដោយឡែកបើតាមឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងថា សង្គ្រាមរុស្ស៊ី​ និងអ៊ុយក្រែន​ មិនបង្កការប៉ះពាល់​ជើងហោះហើរដឹកអ្នកដំណើរ​អន្តរជាតិមកកម្ពុជា ដោយសារបច្ចុប្បន្នកម្ពុជា ​មិន​មានជើង​ហោះហើរ​ត្រង់​មក​ពីអឺរ៉ុប​ស្រាប់​ទៅ​ហើយ ហើយ​ទេសចរ​និងអ្នកដំណើរមកពីអឺរ៉ុប​ និងរុស្ស៊ី ​ភាគច្រើនគឺបន្តដំណើរមក​ពី​សឹង្ហបូរី​ ម៉ាឡេស៊ី និង​ប្រទេសថៃ​ជាដើម ក្នុងនោះក៏មានភ្ញៀវទេសចររុស្សីមួយៗ​មកទស្សនា​ទៅ​ខេត្តសៀមរាបផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm