ចិនថ្កោលទោសប្រទេសដែលរិះគន់សមយុទ្ធ ជុំវិញកោះតៃវ៉ាន់ថា គ្មានការទទួលខុសត្រូវ

2026/01/01 01:11:12 am        54

ទីក្រុងប៉េកាំង នៅថ្ងៃពុធ (ទី៣១ ខែធ្នូ ឆ្នាំ២០២៥) នេះ បានថ្កោលទោសបណ្តាប្រទេស រួមមានទាំងជប៉ុន និងអូស្ត្រាលីផងដែរ ដែលបានរិះគន់ ចំពោះសមយុទ្ធយោធារបស់ចិន នៅក្នុងដែនទឹក ជុំវិញកោះតៃវ៉ាន់ ដោយចាត់ទុកថា ការលើកឡើងនោះ គឺ «គ្មានការទទួលខុសត្រូវ»។

ប្រទេសចិនបានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាកងទ័ពជើងទឹក និងនាវាការពារឆ្នេរសមុទ្រ ជុំវិញកោះនេះ កាលពីថ្ងៃទី២៩ និងទី៣០ ខែធ្នូ ក្នុងអំឡុងពេលធ្វើសមយុទ្ធបាញ់គ្រាប់ពិត។

មានការរិះគន់បន្ទតាមគ្នាជាអន្តរជាតិបន្តបន្ទាប់ ចំពោះសមយុទ្ធរបស់ចិន ក្នុងនោះរួមមានពីជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសនៅអឺរ៉ុប។

ជប៉ុនបានលើកឡើងនៅថ្ងៃទី៣១ ខែធ្នូនេះថា សមយុទ្ធរបស់ចិន «ធ្វើឲ្យភាពតានតឹងខ្លាំងឡើងៗ» នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលក្រសួងការបរទេសអូស្ត្រាលី បានថ្កោលទោសសមយុទ្ធយោធានេះថា «នាំឲ្យមានអស្ថិរភាព»។ ចំណែកសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែធ្នូ បានបញ្ជាក់ថា សកម្មភាពយោធា «បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ»។

ទីក្រុងប៉េកាំង នៅថ្ងៃទី៣១ ខែធ្នូនេះ បានប្រតិកម្មតបធ្ងន់ៗទៅការអត្ថាធិប្បាយទាំងនោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេស និងស្ថាប័នទាំងនេះ កំពុងធ្វើជាមិនដឹងមិនឮ ចំពោះកងកម្លាំងបំបែកខ្លួន នៅកោះតៃវ៉ាន់ ដែលព្យាយាមសម្រេចបានឯករាជ្យ តាមរយៈមធ្យោបាយយោធា»។

លោកបានបន្ថែមថា៖ «យ៉ាងណាក៏ដោយ ប្រទេសទាំងនោះ កំពុងធ្វើការរិះគន់ ដោយមិនទទួលខុសត្រូវ ចំពោះវិធានការចាំបាច់ និងយុត្តិធម៌របស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីរបស់ខ្លួន ដោយពួកគេបានបំភ្លៃការពិត និងធ្វើឲ្យយល់ច្រលំ រវាងភាពខុស និងត្រូវ ដែលជាការបង្កប់កិច្ចកលទាំងស្រុង»៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm