ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះ ទទួលបានការបញ្ជាក់ពីការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចមួយចំនួនដូចជា៖ - គុណភាពនៃការព្យាបាល - អនាម័យ និងភាពស្អាត - ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយសមធម៌ - ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល - ទំនួលខុសត្រូវក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ និងបានបញ្ជាក់ថា៖ គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាលសម្រាប់មាតាទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ៕
អត្ថបទ រដ្ឋា
















