ចិននិយាយនៅថ្ងៃពុធនេះថា ពួកគេនឹងទារពន្ធបន្ថែមទៀតចំនួន ៥៥ភាគរយលើការនាំចូលសាច់គោមួយចំនួនពីប្រទេសជាច្រើន រួមទាំងប្រទេសប្រេស៊ីល អូស្រ្តាលី និងសហរដ្ឋអាមេរិក ចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦តទៅ ។
តម្លៃសាច់គោនៅក្នុងប្រទេសចិន ធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងនោះក្រុមអ្នកវិភាគ បានដាក់ការស្តីបន្ទោសលើការផ្គត់ផ្គង់លើសចំនួន និងកង្វះខាតតម្រូវការ ស្របពេលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ មានការយឺតយ៉ាវ ។

ក្នុងពេលតែមួយ ការនាំចូលបានហក់ឡើងខ្ពស់ ក្នុងនោះចិនដំណាងឲ្យទីផ្សារសំខាន់ដ៏ធំមួយសម្រាប់ប្រទេសជាច្រើន ដូចជាប្រេស៊ីល អាហ្សង់ទីន និងអូស្រ្តាលី ។
ក្រសួងពាណិជ្ជកម្មចិននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ការនាំចូលសាច់គោ បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុករបស់ទីក្រុងប៉េកាំង ។ ការស៊ើបអង្កេត បានរកឃើញសាច់គោស្រស់ សាច់គោកក សាច់គោមានឆ្អឹង និងគ្មានឆ្អឹង ។ ពន្ធបន្ថែមនេះ មានរយៈពេល ៣ឆ្នាំ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៨ ។
ក្រសួងពាណិជ្ជកម្មចិន ចាត់ទុកការទារពន្ធបន្ថែមនេះថា ជាការការពារ ហើយពួកគេនឹងបន្ធូរបន្ថយវាបន្តិចម្តងៗ ៕
