ផ្លូវជនបទនៅក្នុងខេត្តចំនួនពីរ បាននិងកំពុងផ្តល់ប្រយោជន៍ដល់អន្តរកម្មសេដ្ឋកិច្ចនិងសង្គម

2026/01/01 02:32:43 am        103

ផ្លូវជនបទនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាប្រកបដោយ គុណភាព បម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវមានភាពប្រទាក់ក្រឡាគ្នា ធានាដល់ការដឹកជញ្ជូន ខណៈដែល ខេត្តទាំងពីរនេះគឺជាខេត្តអភិវឌ្ឍន៍លើផ្នែកកសិកម្ម។

លោកជំទាវ​ ឯក​ គន្ធវារី​ អនុរដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារលើកកម្រិតគុណភាពផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការបាននិងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ល្លូវជនបត​ និងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។

ជាក់ស្តែងការស្ថាបនាបណ្តាញផ្លូវ២ខ្សែខាងលើនេះ បានបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនិងសង្គមនៅជនបទ ព្រោះខេត្តទាំងពីរនេះ គឺជាតំបន់ដែលមានការអភិវឌ្ឍលើវិស័យកសិកម្ម ខណៈបច្ចុប្បន្នបាននិងកំពុងជំរុញផ្គត់ផ្គង់កសិផលលើទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ ដូច្នេះតាមរយៈការស្ថាបនាផ្លូវខាងលើនេះ ពិតជាបានជួយសម្រួលដល់កសិករ ក្នុងការដឹកជញ្ជូនសម្ភារៈទៅចម្ការ និងការដឹកកសិផល មកកាន់គេហដ្ឋាន ទៅរោងចក្រ និងសហគ្រាសនានាផងដែរ។

ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះដែរ លោកជំទាវអនុរដ្ឋលេខាធិការ​ ក៏បានកោតសរសើរ ដល់នាយកដ្ឋានផ្លូវលំ ជនបទ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវទាំងពីរខ្សែនេះប្រកបដោយគុណភាព។ ចំណែកនៅក្នុងគម្រោងនៃការថែទាំ សុពលភាព លោកជំទាវបានស្នើដល់អ្នកអនុវត្តគម្រោង ត្រូវចុះពិនិត្យ និងតាមដានឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការជាមួយ អាជ្ញារមូលដ្ឋាន ទប់ស្កាត់ចំពោះរថយន្តដឹកលើសទម្ងន់ ឬការឈួសឆាយដែលធ្វើឱ្យប៉ះពាល់ដល់ទ្រូងផ្លូវជាដើម ដើម្បីជាប្រយោន៍ប្រើប្រាស់យូរអង្វែង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm