ពិភពលោកស្វាគមន៍ឆ្នាំថ្មី ២០២៦ ជាមួយនឹងកាំជ្រួចភ្ញី និងការអបអរសាទរយ៉ាងរីករាយ

2026/01/01 05:09:22 pm        227

ក្រោយពាក់កណ្ដាលអាធ្រាត្រថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានរំលងផុត ឆ្នាំថ្មីក៏ចូលមកដល់ ដែលប្រែក្លាយថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ នេះ ជាពេលវេលាដ៏សំខាន់ ជាមួយនឹងមនុស្សម្នាជុំវិញពិភពលោក បាននិយាយលាឆ្នាំចាស់ ដែលពោរពេញដោយបញ្ហា ហើយបានសម្តែងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីដែលចូលមកដល់។

ទីតាំងដែលមើលឃើញឆ្នាំ២០២៦ មុនគេ គឺជាប្រជុំកោះដែលនៅជិតបំផុតនឹងខ្សែបន្ទាត់កាលបរិច្ឆេទអន្តរជាតិ នៃមហាសមុទ្រប៉ាស៊ីហ្វិក រួមមាន គីរីទីម៉ាទី (Kiritimati) ឬហៅថា កោះគ្រីស្មាស (Christmas Island) ព្រមទាំងតុងហ្គា និងនូវែលសេឡង់ជាដើម។ នៅអូស្ត្រាលី ទីក្រុងស៊ីដនីបានចាប់ផ្តើមឆ្នាំ ២០២៦ ជាមួយនឹងការអុជកាំជ្រួចភ្ញីដ៏ធំអស្ចារ្យ តាមប្រពៃណី។ បែបផែនកាំជ្រួចប្រហែល ៤ម៉ឺនម៉ូដ លាតសន្ធឹងលើអាកាសចម្ងាយ ៧គីឡូម៉ែត្រ ដោយជះពន្លឺពាសពេញទីក្រុង។

នៅអាស៊ី ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង បានមើលឃើញហ្វូងមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅពន្លាជួង Bosingak ជាទីដែលកណ្តឹងសំរិទ្ធមួយត្រូវបានគោះ ៣៣ដង នាពាក់កណ្តាលអធ្រាត្រ ដែលជាប្រពៃណីអបអរឆ្នាំថ្មីមួយ មានឫសគល់ដ៏យូរលង់។ នៅប្រទេសចិន មានការប្រារព្ធពិធីដ៏ធំនៅមហាកំពែងចិន ខាងក្រៅទីក្រុងប៉េកាំង ជាមួយនឹងការបាញ់កាំជ្រួចភ្ញីដ៏ចែងចាំងនៅទីផ្សេងទៀត។

នៅសហរដ្ឋអាមេរិក ទីក្រុងញូវយ៉កដែលមានសីតុណ្ហភាពក្រោមសូន្យអង្សាសេ គេឃើញមានការរៀបចំឆាកនៅទីលានចតុរង្គ Times Square សម្រាប់ពិធីអបអរប្រចាំឆ្នាំ ខណៈបណ្ដារដ្ឋ និងទីក្រុងផ្សេងទៀតបានប្រារព្ធពិធីជាបន្តបន្តាប់។ ស្រដៀងគ្នានេះដែរ បណ្ដាប្រទេសនៅតំបន់អឺរ៉ុប ក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើន រួមទាំងពិធីជប់លៀងតន្ត្រី និងការបាញ់កាំជ្រួចទ្រង់ទ្រាយធំអបអរឆ្នាំថ្មី។

ក្រឡេកទៅមើលទីក្រុងគីវ និងទីក្រុងមូស្គូ ដែលមានព្រិលធ្លាក់ខ្លាំងវិញ ទាំងជនជាតិអ៊ុយក្រែន និងរុស្ស៊ី បានអបអរឆ្នាំថ្មីទាំងភាពស្រងូតស្រងាត់ ដោយបង្ហាញពីក្តីសង្ឃឹមចង់បានសន្តិភាពយូរអង្វែង បន្ទាប់ពីជម្លោះដ៏បង្ហូរឈាមជិត ៤ឆ្នាំមកនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm