ក្រុមបាតុករអ៊ីរ៉ង់ព្យាយាមសម្រុកចូលអគាររដ្ឋាភិបាល ខណៈបាតុកម្មប្រឆាំងការធ្លាក់ចុះសេដ្ឋកិច្ចនៅតែបន្ត

2026/01/01 06:50:50 pm        182

ក្រុមបាតុករអ៊ីរ៉ង់ដែលធ្វើបាតុកម្មដោយសារតែការលំបាកផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះរូបិយប័ណ្ណ បានព្យាយាមទម្លាយចូលក្នុងអគាររដ្ឋាភិបាលមូលដ្ឋាន ខណៈភាពចលាចលនៅតែបន្ដដល់ថ្ងៃទីបួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធ៣១ធ្នូសប្ដាហ៍នេះថា ក្រុមកុបករបានព្យាយាមសម្រុកចូលក្នុងអគាររដ្ឋបាលខេត្តក្នុងតំបន់នៅទីក្រុង Fasa ក្នុងខេត្ត Fars ភាគខាងត្បូង។ វីដេអូបានបង្ហាញពីក្រុមមនុស្សមួយក្រុមកំពុងព្យាយាមទម្លាយទ្វារអគារនោះ។ 

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានដកស្រង់សម្តីមន្ត្រីមូលដ្ឋានមួយរូបថា សមាជិកកងកម្លាំងសន្តិសុខបីនាក់បានរងរបួសក្នុងអំឡុងពេលកើតហេតុ ខណៈជនវាយប្រហារ បួននាក់ត្រូវបានឃុំខ្លួន។

បាតុកម្មនេះបានឈានចូលដល់ថ្ងៃទីបួនជាប់គ្នានៃការតវ៉ាក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីក្រុមអាជីវករនៅទីក្រុងតេអេរ៉ង់បានចេញតវ៉ាតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ខណៈប្រាក់ រីអាល់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលធ្វើឲ្យការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ស្របពេលមានអតិផរណាខ្ពស់ និងការកើនឡើងលើការចំណាយជីវភាពរស់នៅប្រចាំថ្ងៃ។

ចាប់តាំងពីពេលនោះមក ការតវ៉ាបានរីករាលដាលដល់ទីក្រុងជាច្រើនទៀត។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កាលពីថ្ងៃអង្គារ និស្សិតបានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងតេអេរ៉ង់ ខណៈការតវ៉ាក៏បានផ្ទុះឡើងនៅតាមសាកលវិទ្យាល័យ និងស្ថាប័ននានាក្នុងទីក្រុង Isfahan ទីក្រុង Yazd និងទីក្រុង Zanjan ផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm