អាមេរិក វាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន ៥គ្រឿង ដោយសម្លាប់មនុស្ស ៨នាក់ ហើយអាចមានអ្នកនៅរស់

2026/01/01 10:40:24 pm        83

យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (៣១ ធ្នូ) ថា ក្នុងពេលពីរថ្ងៃកន្លងទៅ ខ្លួនបានវាយប្រហារតាមអាកាសលើទូក ៥គ្រឿង ដែលសង្ស័យថាដឹកគ្រឿងញៀន ដោយសម្លាប់មនុស្សសរុប ៨នាក់ ខណៈមនុស្សមួយចំនួនទៀតបានលោតពីលើទូក ហើយប្រហែលជារួចជីវិតពីការវាយប្រហារ។

បញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក ដែលទទួលបន្ទុកអាមេរិកខាងត្បូង មិនបានបញ្ជាក់ឡើយថា ការវាយប្រហារនៅថ្ងៃអង្គារ និងថ្ងៃពុធនោះ បានកើតឡើងនៅទីណា ប៉ុន្តែការវាយប្រហារពីមុនៗ គឺនៅសមុទ្រការ៉ាអ៊ីប និងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។

បញ្ជាការនេះបានបង្ហោះវីដេអូវាយប្រហារមួយនៅថ្ងៃអង្គារ លើទូក ៣គ្រឿងដែលកំពុងធ្វើដំណើរជាជួរជិតៗគ្នា ដោយនិយាយថា ទូកទាំងនោះស្ថិតក្នុងក្បួនមួយតាមបណ្តោយផ្លូវជួញដូរគ្រឿងញៀនដែលគេស្គាល់ ហើយបានផ្ទេរគ្រឿងញៀនរវាងគ្នា មុនពេលការវាយប្រហារកើតឡើង។ យោធាបន្តថា ការវាយប្រហារបានសម្លាប់មនុស្ស ៣នាក់ លើទូកមួយ ខណៈអ្នកនៅលើទូក ២គ្រឿងទៀត បានលោតចេញ ហើយកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះកំពុងបន្ត។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បញ្ជាការខាងត្បូងនេះនិយាយថា កងកម្លាំងអាមេរិក បានវាយប្រហារទូក ២គ្រឿងទៀតនៅថ្ងៃពុធ ដោយសម្លាប់មនុស្ស ៥នាក់ ដែលត្រូវចោទថាកំពុងរត់ពន្ធគ្រឿងញៀនតាមបណ្តោយផ្លូវជួញដូរដែលគេស្គាល់។

ប្រតិបត្តិការចុងក្រោយបំផុតនេះ បានធ្វើឱ្យចំនួនសរុបនៃការវាយប្រហារដែលគេដឹង របស់យោធាអាមេរិកលើទូកសង្ស័យ មានដល់ ៣៥ករណី និងចំនួនអ្នកស្លាប់សរុបមានយ៉ាងតិច ១១៥នាក់ ចាប់តាំងពីដើមខែកញ្ញាមក នេះបើយោងតាមតួលេខដែលប្រកាសដោយរដ្ឋបាលអាមេរិក៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        1
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm