ការនាំអង្ករកម្ពុជាទៅរុស្ស៊ី អាចរងផលប៉ះពាល់ពីវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ក្នុងកម្រិត​តិចតួច

2022/03/04 08:40:28 pm        977

ភ្នំពេញ៖ ការនាំអង្ករកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី អាចនឹងរងផលប៉ះពាល់ដោយសារវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែផលប៉ះពាល់នេះ មានកម្រិតតិចតួច ដោយសារទីផ្សារប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាទីផ្សារតូចប៉ុណ្ណោះ សម្រាប់អង្ករកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២១ ប្រទេសកម្ពុជា បាននាំអង្ករចេញ ទៅកាន់​ប្រទេសរុស្សី បានចំនួន ១៧ ៥១២តោន។ បរិមាណនាំចេញនេះ មានតិចតួចប៉ុណ្ណោះ ទៅកាន់ប្រទេសរុស្ស៊ីដែលជាប្រទេសធំ ធៀបនឹងប្រទេសអឺរ៉ុប និងទីផ្សារប្រទេសដទៃទៀត។

របាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹង​ទៀតថា សម្រាប់ឆ្នាំ២០២១ បរិមាណអង្ករកម្ពុជាដែលបានលក់​ ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២,២២៣តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍ បានបន្ថែមទៀតថា សម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករ​ដែល​បាន​នាំចេញ ទៅកាន់ប្រទេសរុស្សី ​មានចំនួនត្រឹមតែ២០០តោន ដែលគិតជាទឹកប្រាក់មាន​ចំនួន ២០០ ៦៤០ដុល្លារសហរដ្ឋអាមេរិក។ដោយឡែកការនាំអង្ករចេញ​ ទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោន​តែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ។

បើតាមយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ​សង្គ្រាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន អាចមានបញ្ហាទៅ​លើអង្ករកម្ពុជា បើសិនជាមានទណ្ឌកម្មច្រើន ទៅលើប្រទេសរុស្ស៉ី ពិសេសទណ្ឌកម្មលើប្រព័ន្ធ​ធនាគារ​ដែល​ពិបាកធ្វើការទូទាត់។

ទោះបីជាយ៉ាងនេះក្ដី​ ដោយសារតែទីផ្សារអង្កររបស់កម្ពុជា​ ទៅប្រទេសរុស្សី ​មានបរិមាណតិចតួច ដែល​មានត្រឹមប្រមាណជាង ២ពាន់តោន ក្នុងមួយឆ្នាំប៉ុណ្ណោះ ​ការប៉ះពាល់ស្ថិតក្នុងរង្វង់តិចតួច៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm