មនុស្សយ៉ាងតិច ២២នាក់ រងរបួស អំឡុងការវាយប្រហារក្នុងពិធីជប់លៀងឆ្នាំថ្មី នៅហ្វីលីពីន

2026/01/02 12:36:27 am        77

មនុស្ស ២២នាក់យ៉ាងតិច បានរងរបួស បន្ទាប់ពីជនសង្ស័យ ២នាក់ជិះម៉ូតូទៅគប់គ្រាប់បែកដៃចូលកន្លែងជប់លៀងឆ្នាំថ្មីនៅលើចិញ្ចើមផ្លូវ ក្នុងតំបន់ Barangay Dalapitan នៅទីក្រុង Matalam របស់ខេត្ត Cotabato នៅវេលាម៉ោង ១២ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) នេះ។

នគរបាលក្រុង Matalam បានឲ្យដឹងថា បុរសទាំង ២នាក់នេះ ដែលជិះម៉ូតូ ១គ្រឿង បានកាត់កន្លែងពិធីជប់លៀងលើចិញ្ចើមផ្លូវនោះ ហើយបានគប់គ្រាប់បែក ដែលគេជឿថា ជាគ្រាប់បែកដៃ ដោយផ្អែកលើអំបែងគ្រាប់ ដែលប្រមូលបានពីកន្លែងកើតហេតុនោះ។

ក្រុមស៊ើបអង្កេតកំពុងពិនិត្យមើលកាមេរ៉ាសុវត្តិភាព CCTV ដើម្បីព្យាយាមកំណត់អត្តសញ្ញាណ និងតាមចាប់ជនសង្ស័យ។ អភិបាលខេត្ត Cotabato លោកស្រី Emmylou Mendoza បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។

លោកស្រី Mendoza បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អំពើហិង្សា មិនគួរកើតឡើងនៅក្នុងខេត្តនេះទេ»។ ហើយលោកស្រីបានបញ្ជាឲ្យនគរបាលក្រុង Matalam កំណត់អត្តសញ្ញាណជនសង្ស័យ និងនាំពួកគេមកកាត់ទោសឲ្យបាន។

ជាមួយគ្នានេះ លោកស្រី Mendoza ដែលបានប្តេជ្ញាបន្តផ្ដល់ជំនួយដល់ជនរងគ្រោះបន្ថែមនោះ បាននិយាយថា ជាសំណាងល្អដែលមិនមានអ្នកបាត់បង់ជីវិត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm