សម្ដេចតេជោ៖ រុស្ស៊ីនឹងយល់ដែលកម្ពុជា សម្រេចចូលរួមក្នុងមហាសន្និតបាតUNជាមួយប្រទេសដទៃទៀត

2022/03/04 08:55:37 pm        496

ភ្នំពេញ៖ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មិត្តរុស្ស៊ី នឹងយោគយល់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដកស្រង់ប្រសាសន៍ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មកបង្ហោះលើទំព័រ​ហ្វេសប៊ុក​របស់ ខ្លួនកាលពីយប់មិញថា ដោយសារតែសភាពការណ៍នៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែ​ដំណើរការ​នោះ កម្ពុជាមានការចាំបាច់ដើម្បី បញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌខ្លួនឯងផង។

ក្នុងក្របខណ្ឌអាស៊ាន គឺ កម្ពុជាកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញ​សេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ​ព្រោះបើមិនមានការឈប់បាញ់ទេ ​ជីវិតមនុស្ស ទ្រព្យសម្បត្តិ ​នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះ មិនអាចឈាន​ទៅ​មុខបាន។ ដូច្នេះកម្ពុជា ត្រូវតែសម្រេចដើម្បីនឹងធ្វើការ ​អំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះ​ជាការចង់បានសម្រាប់ការចរចាមួយ​ ក្នុងការរកដំណោះស្រាយក្នុងនាមអាស៊ាន។

សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមកម្ពុជា ប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោល ទោសទៅលើការធ្វើសង្គ្រាម ពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។ សម្រាប់កម្ពុជា ក៏ត្រូវគិតអំពីគោលជំហរ របស់ខ្លួនឱ្យបានច្បាស់។

ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ ​និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់​ឃើញ​ថា វាមានការចាំបាច់ កម្ពុជាសម្ររេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃ ទៀត ដើម្បី​ចូលរួម​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ​ ដែលនេះ គឺជាជំហរដោយឡែករបស់កម្ពុជា។ សង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់ ព្រោះអ្វី ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជា​ ផ្ទុយនឹងគោល ការណ៍របស់កម្ពុជាលើនយោបាយការបរទេស ​ក្នុងនោះ គឺមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជា​ចំណុចទី១ និងចំណុចទី២ ​គឺមិនគាំទ្រ​ទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់​កម្លាំង​ ឬគំរាមកំហែង​ នូវការប្រើប្រាស់កម្លាំង ​ដូច្នេះពិតណាស់ថា រុស្ស៊ី នឹងមានការខឹងសម្បារ​ចំពោះ​កម្ពុចា ក៏ប៉ុន្តែ កម្ពុជាជារដ្ឋអធិបតេយ្យមានសិទ្ធិនឹងធ្វើសកម្មភាព ​ដើម្បីការពារ​សច្ចៈធម៌ ហើយកម្ពុជា ​ក៏ត្រូវមានការទទួលខុស​ ត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ៕អត្ថបទ៖ យន់ វ៉ាន់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm