រុស្ស៊ី និងអ៊ុយក្រែន ចោទដាក់គ្នាទៅវិញទៅមក លើការវាយប្រហារជនស៊ីវិល នៅថ្ងៃចូលឆ្នាំថ្មី

2026/01/02 03:10:10 pm        161

កាលពីថ្ងៃទី១ ខែមករា កន្លងទៅ រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា បានកំណត់គោលដៅលើជនស៊ីវិលក្នុងអំឡុងពេលចូលឆ្នាំថ្មី ដោយទីក្រុងមូស្គូ បានរាយការណ៍ពីការវាយប្រហារដ៏បង្ហូរឈាមលើសណ្ឋាគារមួយក្នុងទឹកដីដែលខ្លួនកាន់កាប់ នៅភាគខាងត្បូងអ៊ុយក្រែន ខណៈទីក្រុងគីវ បាននិយាយថា មានការវាយប្រហារយ៉ាងទូលំទូលាយមួយផ្សេងទៀត លើបណ្ដាញផ្គត់ផ្គង់ថាមពលរបស់ខ្លួន។

របាយការណ៍យ៉ាងខឹងសម្បារទាំងនេះ កើតឡើងស្របពេលកិច្ចចរចាដ៏តឹងតែង ដែលត្រួតពិនិត្យដោយលោកប្រធានាធិបតីអាមេរិក Donald Trump និងមានបំណងបញ្ចប់សង្គ្រាមអាយុកាលជិត ៤ឆ្នាំមកនេះ។ ភាគីជម្លោះបានចោទដាក់គ្នាថា ប្រទេសម្ខាងទៀតកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជះឥទ្ធិពលដល់ចក្ខុវិស័យរបស់លោក Trump និងកំណត់លទ្ធផលចរចា។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរលើកម្មវិធីផ្ញើសារតេលេក្រាមថា «នៅថ្ងៃចូលឆ្នាំថ្មី រុស្ស៊ីមានចេតនានាំមកនូវសង្គ្រាម។ យានដ្រូនវាយប្រហារជាង ២០០គ្រឿង ត្រូវបានបាញ់ទៅកាន់អ៊ុយក្រែន នៅពេលយប់» ដោយបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ចំនួន៧ ទូទាំងអ៊ុយក្រែន ត្រូវបានកំណត់គោលដៅ។

រុស្ស៊ីបានចោទអ៊ុយក្រែនថាបានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់ រួមទាំងកុមារម្នាក់ផងដែរ នៅក្នុងការវាយប្រហារយានដ្រូនលើសណ្ឋាគារ និងហាងកាហ្វេមួយកន្លែង ជាទីដែលជនស៊ីវិលកំពុងជួបជុំគ្នាក្នុងឱកាសឆ្នាំថ្មី នៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី។

យោធាអ៊ុយក្រែន — ដែលចោទទៅរុស្ស៊ីវិញថា បានសម្លាប់ជនស៊ីវិលជាច្រើននាក់ ក្នុងការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន — បាននិយាយថា ខ្លួនកំណត់គោលដៅយោធា និងថាមពលប៉ុណ្ណោះ ប៉ុន្តែមិនបានលើកឡើងជាក់លាក់ជុំវិញការវាយប្រហារសណ្ឋាគារដែលត្រូវចោទប្រកាន់នោះទេ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm