កូនស្រីមេដឹកនាំកូរ៉េខាងជើង ធ្វើដំណើរជាសាធារណៈទៅគោរពមតចេតិយរដ្ឋជាលើកដំបូង

2026/01/02 03:49:57 pm        274

រូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដែលចេញផ្សាយនៅថ្ងៃសុក្រ (២ មករា) នេះបានបង្ហាញឱ្យឃើញថា កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) គឺនាង ជូ អេ (Ju Ae) — ដែលទំនងជាកំពុងត្រូវបានរៀបចំឱ្យក្លាយជាអ្នកស្នងតំណែងមេដឹកនាំកូរ៉េខាងជើងបន្ទាប់ — បានអមដំណើរឪពុកម្តាយរបស់នាង ក្នុងដំណើរទស្សនកិច្ចជាសាធារណៈលើកដំបូងបំផុតទៅកាន់មតចេតិយរដ្ឋ ឬហៅថា ទីតម្កល់ធាតុ គុមស៊ូសាន (Kumsusan) ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំ។

នាង ជូ អេ បានបង្ហាញខ្លួនកាន់តែលេចធ្លោខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ដែលជំរុញឱ្យមានការរំពឹងទុកដោយក្រុមអ្នកវិភាគ និងទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថា រូបនាងអាចនឹងក្លាយជាមេដឹកនាំជំនាន់ទី៤ របស់ប្រទេសកូរ៉េខាងជើង។

រូបថតរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានបង្ហាញឱ្យឃើញថា លោក គីម ក៏ត្រូវបានអមដំណើរដោយភរិយារបស់លោក គឺលោកស្រី រី សូល ជូ (Ri Sol Ju) និងក្រុមមន្ត្រីជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី១ ខែមករា ដោយមាននាង ជូ អេ ឈរនៅចន្លោះឪពុកម្តាយរបស់នាង នៅក្នុងសាលធំនៃមតចេតិយរដ្ឋ ឈ្មោះថា វិមានព្រះអាទិត្យ គុមស៊ូសាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ នាង គីម ជូអេ — ដែលត្រូវគេជឿថាកើតនៅដើមទសវត្សរ៍ឆ្នាំ២០១០ ពោលគឺមានអាយុជាង ១០ឆ្នាំ — ក៏បានចូលរួមពិធីអបអរសាទរឆ្នាំថ្មី ២០២៦ នេះផងដែរ។ កាលពីខែកញ្ញា កន្លងទៅ នាងបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាមួយឪពុក ក្នុងដំណើរទស្សនកិច្ចជាសាធារណៈលើកដំបូងបំផុតនៅក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm