លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ឆ្នាំ២០២៥ ជាឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែល​​បង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

2026/01/02 04:27:34 pm        401

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ និងបានរម្លឹកថា  ឆ្នាំ​២០២៥​កន្លង​ម​ក​នេះ​ជា​ឆ្នាំមួ​យ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និង​ពាក្យ​សន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។

តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គ្នា​-- ឆ្នាំ២០២៥​កន្លង​មក​នេះ​ជា​ឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​…ជា​ឆ្នាំដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន​ ជីតា ឪពុកម្តាយតែងតែអប់រំយើង។

លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជា​ឆ្នាំ​ដែល​ជា​លើក​ដំបូង​ជាង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​ខ្មែរ​រួប​រួម​កម្លាំ​ង​គ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។

សូម​ឲ្យ​យក​ការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹង​ខ្លួន​ឯងឲ្យ​បាន​ខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយ​ជាតិ​យើង​តាម​ចំណេះ​រៀង​ៗខ្លួន ដើម្បី​ឲ្យ​ជាតិយើង ប្រទេស​យើង​បាន​ខ្លាំង​ព្រោះ​យើង​មិន​ចង់​ឲ្យ​កូន​ចៅ​យើង​ជួប​ហេតុការណ៍ដូចយើង​ក្នុងឆ្នាំ២០២៥នេះទៀតទេ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិ និង​កម្លាំង​ប្រដាប់​អាវុធទាំងអស់​ដែល​បាន​ខិតខំ​ការ​ពារ​ទឹក​ដី​កម្ពុជា​យើង​ពី​ការ​ឈ្លាន​ពាន​ដោយ​អង់​អាច​ក្លាហាន បើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។

លោកជំទាវបណ្ឌិត បន់ស្រន់​សូមឲ្យឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ប្រជា​ពលរដ្ឋ​ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និង​មាន​សុខ​ភាព​ល្អ​ទាំង​អស់គ្នា៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        107
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        99
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm