ប្រធានាធិបតីចិន Xi នឹងទទួលស្វាគមន៍សមភាគីកូរ៉េខាងត្បូង ក្នុងឆ្នាំថ្មី ស្របពេលភាពតានតឹងជាមួយជប៉ុន

2026/01/02 05:00:14 pm        86

ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ក្នុងសញ្ញាមួយបង្ហាញពីបំណងរបស់ទីក្រុងប៉េកាំង ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ស្របពេលមានទំនាក់ទំនងតានតឹងជាមួយប្រទេសជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់។

ក្រុមអ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចក្នុងឆ្នាំថ្មីនេះគឺជាកិច្ចប្រជុំលើកទីពីរហើយរវាងលោក Xi និងលោក Lee ក្នុងពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយជាចន្លោះពេលខ្លីមិនធម្មតា ដែលបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រទេសចិន ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍។

ទំនាក់ទំនងរវាងចិន និងជប៉ុន ស្ថិតនៅចំណុចត្រជាក់ស្រេបបំផុតក្នុងពេលជាច្រើនឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាកន្លងទៅថា ការវាយក្រសោបរបស់ចិន លើតំបន់តៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។

ក្រុមអ្នកវិភាគនិយាយថា ការអញ្ជើញរបស់លោក Xi ទៅកាន់លោក Lee សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃអាទិត្យខាងមុខនេះ គឺជាជំហានគ្រោងទុក ដែលមានបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសមុនពេលមេដឹកនាំកូរ៉េខាងត្បូងរូបនេះ ទៅទស្សនកិច្ចនៅជប៉ុន។

រដ្ឋបាលលោក Lee និយាយថា ខ្លួនមានបំណង «ស្តារ» ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដោយទទួលស្គាល់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូង។ លោក Lee ផ្ទាល់ក៏បាននិយាយកាលពីខែធ្នូថា លោកនឹងមិនចូលខាងណាមួយនោះទេ នៅក្នុងជម្លោះការទូតរវាងចិន និងជប៉ុន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm