រុស្ស៊ីនិយាយថា ខ្លួនប្រគល់ "ភស្តុតាង" នៃការប៉ុនប៉ងវាយប្រហារនិវេសនដ្ឋានលោក Putin ទៅឱ្យអាមេរិក

2026/01/02 05:16:54 pm        126

ប្រមុខយោធាជាន់ខ្ពស់មួយរូបរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (១ មករា) បានប្រគល់ជូនអនុព័ន្ធយោធាសហរដ្ឋអាមេរិក នូវអ្វីដែលខ្លួនហៅថា ជាផ្នែកមួយនៃយានដ្រូនអ៊ុយក្រែន ដែលក្នុងនោះមានទិន្នន័យបង្ហាញថា យោធាអ៊ុយក្រែន នៅសប្តាហ៍នេះ បានកំណត់គោលដៅលើនិវេសនដ្ឋានប្រធានាធិបតីរុស្ស៊ី។

គួរឱ្យដឹងថា ទីក្រុងមូស្គូបានចោទទីក្រុងគីវ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ថាព្យាយាមវាយប្រហារនិវេសនដ្ឋានលោកប្រធានាធិបតី Vladimir Putin ក្នុងតំបន់ Novgorod ភាគខាងជើងរុស្ស៊ី ជាមួយនឹងយានដ្រូនវាយប្រហារចម្ងាយឆ្ងាយ ៩១គ្រឿង។ ក្រោយពីនោះ រុស្ស៊ីនិយាយថា ខ្លួននឹងពិនិត្យជំហរចរចាឡើងវិញ ក្នុងកិច្ចពិភាក្សាដែលកំពុងបន្តជាមួយអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ទាំងអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានបដិសេធការចោទប្រកាន់នោះ។

វីដេអូមួយដែលបង្ហោះលើឆានែលតេលេក្រាមក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញឱ្យឃើញ លោកឧត្តមនាវីឯក Igor Kostyukov ប្រធាននាយកដ្ឋានសំខាន់នៃនាយសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រគល់ទៅឱ្យអនុព័ន្ធយោធាអាមេរិក នូវអ្វីដែលលោកពិពណ៌នាថា ជាយន្តការគ្រប់គ្រងយានដ្រូនដែលត្រូវបានរកឃើញក្នុងចំណោមបំណែកយានដែលធ្លាក់។

លោក Kostyukov បាននិយាយថា៖ ទិន្នន័យបកស្រាយកូដនៃខ្លឹមសារអង្គចងចាំរបស់ឧបករណ៍បញ្ជារុករកយានដ្រូន ដែលអនុវត្តដោយអ្នកឯកទេសមកពីសេវាពិសេសរបស់រុស្ស៊ី បានបញ្ជាក់ដោយគ្មានការសង្ស័យថា គោលដៅនៃការវាយប្រហារនោះគឺជាបរិវេណអគារនិវេសនដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី ក្នុងតំបន់ Novgorod ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm