មេដឹកនាំវ៉េណេស៊ុយអេឡា អំពាវនាវឱ្យមានទំនាក់ទំនងល្អជាមួយអាមេរិក ខណៈប្រកែកថា ពុំបានសន្ទនាជាមួយលោក Trump

2026/01/02 05:36:48 pm        160

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១មករាសប្ដាហ៍នេះ ថា លោកពុំបានជួបសន្ទនាតាមទូរស័ព្ទលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ទេ ដោយបញ្ជាក់ថា ការសន្ទនាតែមួយគត់រវាងមេដឹកនាំទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២១ វិច្ឆិកា និងមានរយៈពេលប្រហែល១០ នាទី។ 

ថ្លែងក្នុងបទសម្ភាសន៍ផ្ទាល់ លោក Maduro បាននិយាយថា ការហៅទូរស័ព្ទនេះត្រូវបានធ្វើឡើងក្នុងបរិយាកាសប្រកបដោយការគោរព និងស្និទ្ធស្នាល ប៉ុន្តែបានបន្ថែមថាសកម្មភាពបន្តបន្ទាប់ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកមិនមែនជាមិត្តភាពទេ។ លោកបានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារបស់លោកក្នុងការរក្សាទំនាក់ទំនងដោយសន្តិភាពជាមួយប្រជាជនអាមេរិក ដោយសង្កត់ធ្ងន់ថា លោកមិនចង់បានទម្រង់នៃការប្រឈមដាក់គ្នាខាងយោធា ឬសង្គ្រាមរវាងប្រទេសទាំងពីរនោះទេ។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើងនៅពេលលោក Maduro បានថ្លែងសុន្ទរកថាឆ្នាំថ្មីលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលលោកបាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងស្ថិតក្នុងស្ថានភាពល្អបំផុត។លោកបានលើកឡើងពីកំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសជាភស្តុតាងដែលបង្ហាញថា ប្រទេសវ៉េណេស៊ុយអេឡាកំពុងយកឈ្នះលើការវាយប្រហារ និងការបិទផ្លូវពីខាងក្រៅ។ 

យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ខ្លួនបានវាយប្រហារលើទូកដែលបានចោទថាដឹកគ្រឿងញៀនចំនួន៥គ្រឿងក្នុងពេលជាង២ថ្ងៃ ។ យោងតាមរដ្ឋបាលលោក Trump ការវាយប្រហារទាំងនេះ បាននាំឲ្យចំនួនទូករងការវាយប្រហារឡើងដល់៣៥ ហើយមនុស្សយ៉ាងហោចណាស់១១៥នាក់ស្លាប់ចាប់តាំងពីដើមខែកញ្ញា២០២៥មក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm