គ្រឹះស្ថានសិក្សាទាំងអស់នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ​ចាប់​ពី​ថ្ងៃ​ទី​៥​មករា​តទៅ ​លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ

2026/01/02 05:52:58 pm        233

យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្ត​ បានបញ្ជាក់ថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើង​វិញ​នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

តាមសេចក្តីណែនាំរបស់មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​ឡើងវិញបាន លើកលែងតែ​សាលាបឋមសិក្សា ជោគ​ជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និង​អនុ​វិទ្យាល័យ​ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅ​ពុំទាន់អាចដំណើរការបានទេ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តកោះកុង ក៏​បាន​​ជូនដំណឹង​ពីការបើកដំណើរការបង្រៀន និងរៀន​ឡើង​វិញ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សា​ដែល​បាន​ផ្អាក​ដំណើរការកន្លងទៅ។ ក្នុងនោះក៏បានឲ្យរៀបចំជីកជាលេណដ្ឋាន(ត្រង់សេ) រួម​មួយ​នៅតាម​សាលា​រៀន​រៀងៗ​ខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមផងដែរ។

សូមជម្រាបជូនថា ក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខា​លើ​កិច្ច​ព្រៀម​ព្រៀង​បទ​ឈប់​បាញ់​បន្ទាន់​នៅ​នឹង​កន្លែង​កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សភាព​ការណ៍​នៅ​​ព្រំដែន​មានសភាពស្ងប់ស្ងាត់ ដែលបង្ក​លក្ខណៈ​ឲ្យ​​ប្រជាពលរដ្ឋភៀសសឹក បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញបណ្តើរៗ។ ចំណែកសេវារដ្ឋបាល សាលារៀន និង​សេវា​សុខាភិបាល​មួយ​​ចំនួន​ក៏បានឲ្យ​ដំណើរការឡើងវិញផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        219
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm