ឆ្នាំមុនកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារបរទេសបានជាង ១ពាន់លានដុល្លារ កើន​២៧%

2026/01/02 06:59:04 pm        173

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥ កម្ពុជាបាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​សម្រេចបានចំនួន ១ ៥០០លានដុល្លារ មានការកើនឡើង ២៧ភាគរយ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៤​។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករានេះ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា យោងតាមទិន្នន័យក្រៅផ្លូវ​ការ​របស់​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បង្ហាញថា ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានជាង ១ លាន ២ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃវិស័យនេះ នៅ​ចំ​ពេល​ដែល​មាន​បញ្ហា​ប្រឈម​នៃ​កា​រ​ប្រែប្រួ​លអាកាសធាតុកំពុងបន្តកើតមាន។

លោកបានបន្តថា តាមការព្យាករណ៍នេះ នៅមានការបារម្ភ ពីព្រោះថា​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បាន​ដាក់​វិធានការសិរីរាង្គ និងវិធានការដើម្បីសម្របខ្លួនប្រែប្រួលតាមអាកាសធាតុ ប៉ុន្តែ​សមាគម​ស្វាយ​ចន្ទី​កម្ពុជាជាស្ថាប័នឯកជន មិនមានវិទ្យាស្ថានសម្រាប់ស្រាវជ្រាវដើម្បីឱ្យប្រាកដប្រជាទេ ប៉ុន្តែ​បាន​ដាក់វិធានការ៣ឆ្នាំកន្លងមកហើយ។ លោកបន្ថែមទៀតថា ទោះបីជាមិន​មាន​លទ្ធភាព​ក្នុងកា​រ​ស្រាវ​ជ្រាវ​ឱ្យបានស៊ីជម្រៅ ប៉ុន្តែទោះជាយ៉ាងណា​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ទិន្នផ​ល​ស្វាយច​ន្ទី​កើនឡើងជាលំដាប់។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ សមាគមនៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​​នៃ​ការ​កើនឡើងផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ ដោយសារផ្ទៃដីដាំក៏កើនឡើង ហើយ​សមាគម​ក៏​មាន​បទ​ពិសោធន៍រយៈពេល ៤ឆ្នាំកន្លងមកហើយ ក្នុងការសម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ លោកបន្ថែមទៀត ដូចនេះនៅតែមានសង្ឃឹមវិជ្ជមាន បើទោះបីជាមកដល់ពេលនេះ មាន​បញ្ហា​អា​​កាសធាតុមែន ការរអាក់រអួលចេញត្រួយផ្កា ពន្យាពេលមួយខែ ប៉ុន្តែនៅ​តែ​សង្ឃឹម​ថា​អ្វី​ដែល​សមាគមស្វាយចន្ទីកម្ពុជាបានដាក់កម្មវិធីឡើងជាមួយកសិករ ៤ឆ្នាំកន្លង​ផុត​ទៅ​នេះ​នឹង​អាច​ជួយ​ឱ្យ​មាន​ជម្នះលើបញ្ហាអស់ទាំងនេះ។

ពាក់ព័ន្ធការនាំចេញនេះដែរ ក្រុមហ៊ុននាំចេញមួយនៅកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរ នៅ​ខែ​មីនា ​ឆ្នាំ២០២៦ខាងមុខនេះ មានគម្រោង​នឹង​នាំ​ចេញ​ស្វាយ​ចន្ទី​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​បារំាង​ និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត មានដូចជា អ៊ីតាលី ស្វីស ជប៉ុន អារ៉ាប់ប៊ីសាអូឌីត កាណាដា និងអាល្លឺម៉ង់ជាដើម ខណៈកាលពីចុងឆ្នាំ២០២៥កន្លងទៅ ទើប​សម្រេច​បាន​ជោគ​ជ័យ​មួយ​ថែម​ទៀត ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីរខ្នាតធំ M23 ចំនួន ១២តោន ទៅ​កាន់​ប្រទេស​ Jordan ដែលជាទីផ្សារថ្មីមួយនៅតំបន់មជ្ឈិមបូព៌ា (Middle East) ជាលើក​ដំបូង​តាម​កុង​តឺន័រ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm