ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែល គិតគូរបើកច្រកឆ្លងកាត់ Rafah ឡើងវិញ បន្ទាប់ពីសម្ពាធរបស់អាមេរិក

2026/01/02 07:22:24 pm        120

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងក្នុងសប្ដាហ៍នេះថា អ៊ីស្រាអែល កំពុងរៀបចំបើកច្រកឆ្លងកាត់ Rafah ដ៏សំខាន់ឡើងវិញ រវាងតំបន់ហ្កាហ្សាស្ទ្រីប និងប្រទេសអេហ្ស៊ីប ក្នុងទិសដៅទាំងពីរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញ។

សារព័ត៌មាន Kan 11 របស់អ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃពុធសប្ដាហ៍នេះថា ការសម្រេចចិត្តដែលរំពឹងទុកនេះ បានកើតឡើងជាលទ្ធផលនៃសម្ពាធពីលោកប្រធានាធិបតីអាមេរិក Donald Trump។ សារព័ត៌មាន Kan បន្តថា ការពិភាក្សាអំពីការបើកច្រកឡើងវិញក្នុងទិសដៅទាំងពីរ ត្រូវបានធ្វើឡើងមុនពេលលោក Netanyahu ជួបជាមួយលោក Trump នៅសហរដ្ឋអាមេរិក កាលពីចុងខែធ្នូទៅទៀត ប៉ុន្តែត្រូវបានពន្យារពេល។ ប្រព័ន្ធផ្សព្វផ្សាយនេះបន្ថែមថា ប្រភពព័ត៌មានអាមេរិកមួយជឿថា ការប្រកាសបើកច្រក Rafah ឡើងវិញ នឹងធ្វើឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ។

សម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ច្រកឆ្លងកាត់ Rafah ជាផ្លូវតភ្ជាប់តែមួយគត់ទៅកាន់ពិភពខាងក្រៅ ជាយូរមកហើយ។ កាលពីខែឧសភា ឆ្នាំ២០២៤ កងកម្លាំងអ៊ីស្រាអែល បានកាន់កាប់ផ្នែកម្ខាងនៃច្រកឆ្លងកាត់ប៉ាឡេស្ទីនមួយនេះ ដោយរារាំងការធ្វើដំណើរ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរដោយសារជំនួយមិនអាចចូលទៅហ្កាហ្សា។

នៅក្រោមដំណាក់កាលដំបូងនៃផែនការសន្តិភាព ២០ចំណុចរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា — ដែលចូលជាធរមានក្នុងខែតុលា ឆ្នាំ២០២៥ ដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅទីនោះ — បានអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅហ្កាហ្សា និងបើក «ច្រកឆ្លងកាត់ Rafah ទាំងសងខាង» ប៉ុន្តែអ៊ីស្រាអែល នៅតែបន្តរឹតត្បិតជំនួយចូលទៅដែនដីដ៏តូចចង្អៀតនោះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm