វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦ ដល់ការធ្វើធុរកិច្ច វិនិយោគ និងការប្រកួតប្រជែង ដើម្បី​ចូលរួមចំណែកក្នុងចលនាសេដ្ឋកិច្ចជាតិ

2026/01/02 07:52:20 pm        249

វិស័យឯកជននឹងបើកទំព័រថ្មីក្នុងឆ្នាំ២០២៦នេះ តាមរយៈពង្រីក និងពង្រីកចំណេះ ជំនាញ និង​ការ​ទទួល​នូវបទពិសោធន៍បន្ថែម សម្រាប់ជាមូលដ្ឋាន​គ្រឹះ​ឈាន​ទៅ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ឱ្យ​កាន់​តែ​ខ្លាំងក្លា សម្រាប់ទីផ្សារប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ដើម្បី ចូលរួម​ចំណែក​ក្នុង​ចលនា​សេដ្ឋកិច្ច។

វិស័យឯកជនក្នុងឆ្នាំ២០២៦នេះ នឹងដាក់ចេញនូវផែនការសកម្មភាពផ្សេងៗ តាម​រយៈ​រៀប​ចំ​វេទិកា​ជំនួប​អាជីវកម្ម ផ្គូផ្គង ពាណិជ្ជកម្មជាតិនិងអន្តរជាតិ ដើម្បីបង្កើតទំនាក់ទំនងជាដៃគូរ ការ​ទាក់​ទាញ​វិនិយោគ និងការធ្វើពាណិជ្ជកម្មជំរុញការនាំចេញជាដើម ដើម្បីចូលរួម​ក្នុង​ចលនា​សេដ្ឋ​កិច្ច​ តាមរយៈការលើកកម្ពស់សហគ្រិនក្នុងស្រុក ការពង្រីង និងពង្រីក ចំណេះ ជំនាញ និង​ការ​ទទួល​នូវបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ការគ្រប់គ្រងនៅក្នុងផែនការសកម្មភាពអាជីវកម្ម ដល់​ការ​ធ្វើ​ធុរកិច្ច វិនិយោគ និងការប្រកួតប្រជែងនៅ កម្ពុជា។

ជុំវិញបញ្ហានេះដែរ, ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅ​ឆ្នាំ​២០២៦នេះ, សមាគម សហគ្រិនវីម៉ូកម្ពុជា មានគម្រោងជាច្រើន ដើម្បីជំរុញ​លើក​កម្ពស់​ដល់​សហគ្រិនដែលជាសមាជិក និងសហគ្រិនដែលបានចូលរួម ផ្សេងៗទៀត អាចចាប់​យក​ឱកាស​ដ៏​មានតម្លៃ ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬ​សហ​គ្រាស របស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈនៃការផ្លាស់ប្តូរនូវផ្នត់គំនិត នៅ​ក្នុង​ការ​ធ្វើ​ការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បីពង្រឹង និងពង្រីក​អាជីវកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បាននិង កំពុង​បន្ត​មាន​កំណើន និងស្របពេល​ដែល​កម្ពុជា​ក៏​កំពុង​ស្រូប​យក​ឱកាស​វិនិយោគ​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

ជុំវិញការធ្វើពាណិជ្ជកម្មវិញនេះ ឃើញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៥៨ ពាន់លានដុល្លារអាម៉េរិក កើន​ឡើង​ជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២៧ ពាន់​លាន​ដុល្លារ កើនឡើង ១៤ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជិត ៣០ ពាន់លាន​ដុល្លារ​កើនឡើងជាង ១៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។

សូមបញ្ជាក់ថា ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភព​ថ្មី​នៃ​កំណើន​សេដ្ឋ​កិច្ច​ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និង​ភាព​ទាក់​ទាញ​នៃ​តំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និង​តំបន់​ពាណិជ្ជ​កម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិត​ហិរញ្ញ​វត្ថុ​សម្រាប់​គាំ​ទ្រ​ដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និង​ភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm