លោក MADURO៖ វ៉េណេស៊ុយអេឡាត្រៀមពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជាមួយអាមេរិក

2026/01/02 03:04:53 pm        98

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ ស្តីពីការបង្ក្រាបការជួញដូរគ្រឿងញៀន និងការវិនិយោគលើវិស័យប្រេងជាមួយសហរដ្ឋអាមេរិក។

លោក ម៉ាឌូរ៉ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Ignacio Ramonet    ថា៖ «ខ្ញុំគិតថា មានតម្រូវការក្នុងការចាប់ផ្តើមនិយាយយ៉ាងយកចិត្តទុកដាក់ ដោយពឹងផ្អែកលើការពិត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹង ពីព្រោះយើងបានប្រាប់អ្នកតំណាងជាច្រើនរបស់ប្រទេសនេះ អំពីរឿងនោះ ប្រសិនបើពួកគេ ចង់ពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន យើងត្រៀមខ្លួនរួចរាល់ហើយ។ ប្រសិនបើពួកគេត្រូវការប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Chevron ជាដើម នៅពេលដែលពួកគេចង់បាន»។

លោក ម៉ាឌូរ៉ូ បានលើកឡើងថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងការ៉ាកាស ទាក់ទងនឹងការតស៊ូមិនគ្រប់គ្រាន់ប្រឆាំងនឹងការផលិតគ្រឿងញៀន គឺគ្មានមូលដ្ឋាន។ លោកបានបន្ថែមថា៖          «ដោយសារពួកគេមិនអាចចោទប្រកាន់ប្រទេសវ៉េណេស៊ុយអេឡាថា មានអាវុធប្រល័យលោក គ្រាប់បែកនុយក្លេអ៊ែរ ឬអាវុធគីមី ពួកគេបានបង្កើតការចោទប្រកាន់នេះ ទោះបីជាសហរដ្ឋអាមេរិកខ្លួនឯងយល់ថា នេះ គឺជារឿងមិនពិតក៏ដោយ»៕

អត្ថបទដែលទាក់ទង

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រឈមការបោះឆ្នោត ការធ្វើតេស្តទំនុកចិត្តសាធារណជន និងភាពពុំប្រាកប្រជាសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៦
2026/01/02 09:05:23 pm        1
តារាភាពយន្ត Angelina Jolie ទៅសួរសុខទុក្ខអ្នកជំងឺពីតំបន់ហ្កាហ្សា នៅព្រំដែន Rafah នៅអេហ្ស៊ីប
2026/01/02 08:43:57 pm        2
ក្រុមអ្នកកាន់សាសនាជួបជុំគ្នានៅតាមប្រាសាទ និងទីសក្ការៈបូជា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី
2026/01/02 08:40:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

2026/01/02 09:38:54 pm
​បណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រឈមការបោះឆ្នោត ការធ្វើតេស្តទំនុកចិត្តសាធារណជន និងភាពពុំប្រាកប្រជាសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៦
2026/01/02 09:05:23 pm
​តារាភាពយន្ត Angelina Jolie ទៅសួរសុខទុក្ខអ្នកជំងឺពីតំបន់ហ្កាហ្សា នៅព្រំដែន Rafah នៅអេហ្ស៊ីប
2026/01/02 08:43:57 pm
​ក្រុមអ្នកកាន់សាសនាជួបជុំគ្នានៅតាមប្រាសាទ និងទីសក្ការៈបូជា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី
2026/01/02 08:40:29 pm
​ទីក្រុងតូក្យូមានព្រិលធ្លាក់ដំបូងនៃរដូវកាល ដោយយឺត ១៤ថ្ងៃជាងរដូវមុន
2026/01/02 08:28:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/02 01:55:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/28 06:24:44 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/02 08:31:42 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/01 04:34:40 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am