ក្រុមហ៊ុន​ជីបម៉ុង​វិនិយោគ​ទឹកប្រាក់​ជិត​២៥២​លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ចំនួន​៥

2021/04/27 09:59:58 am        35

ភ្នំពេញ៖ ក្រុមហ៊ុន​ជីពម៉ុង គ្រុប​បានសម្រេច​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​២៥២​លាន​ដុល្លារ​អាមេរិក លើ​គម្រោង​ចំនួន​៥​ដែល​ភាគច្រើន ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋា​ន​។ ​

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សង់ ផ្សារ​ទំនើប​ជីពម៉ុង​២៧១ មេ​ហ្គាម៉​ល នា​ថ្ងៃទី​៣០ សីហា​នេះ លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ជីបម៉ុង រី​ថេ​ល វិនិយោគ​លើ​គម្រោង​ទាំងអស់​របស់ខ្លួន គិត​ជា​ទឹកប្រាក់​ចំនួន​២៥២​លាន​ដុល្លារ​អាមេរិក ដែល​ការវិនិយោគ​នេះ ផ្តោតលើ​ជីបម៉ុង មុន្នី​វង្ស​ស៊ុ​ភើ​ម៉ា​ឃី​ត​, ជីបម៉ុង​បាក់​ទូក​ម៉​ល​, ជីបម៉ុង​សែន​សុខ​ម៉​ល​, ជីបម៉ុង​៥៩៨​ម៉​ល និង​ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល​។​

​លោក​ឧកញ៉ា​បន្តថា ដោយឡែក​គម្រោង​ផ្សារ​ទំនើប​ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល នឹង​លេចចេញ​ជា​រូបរាង​ឡើង​ក្នុង​ឆ្នាំ​២០២០ ដើម្បី​បម្រើ​តម្រូវការ​សាធារណៈជន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់ ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​សេដ្ឋកិច្ច​មួយ​នេះ​។ ជីបម៉ុង​២៧១​មេ​ហ្គា​ម៉​ល ត្រូវបាន​រចនា​ដោយ​អ្នកជំនាញ​អន្តរជាតិ នឹងត្រូវ​សាងសង់ឡើង​ដោយ​វិស្វករ​ជំនាញ​ជាតិ ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការងារ​សាងសង់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​សោភ័ណភាព និង​គុណភាព​សំណង់​របស់​យើង​ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ​។

​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ពាណិជ្ជ​ដ៏​ធំ​នេះ នឹង​ត្រូវបាន​សាងសង់​ក្នុង​បរិវេណ​គម្រោង ដឺ​លែ​ន​ម៉ាក​២៧១ ដែល​ហ៊ុ​ព័ទ្ធ​ទៅដោយ​តំបន់​លំនៅដ្ឋាន​ប្រណីត រាប់រយ​ខ្នង អគារ​ពាណិជ្ជកម្ម សណ្ឋាគារ​លំដាប់​អន្តរជាតិ ខុន​ដូ​ទាន់សម័យ និង​អគារ​ការិយាល័យ​ដ៏​ទំនើប​។

​ចូលរួម​ជា​អធិបតី​ក្នុង​ឳ​កាស​នោះ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋ​ម​ន្រី្ត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា គម្រោង​ថ្មី​ដែលមាន​ទំហំ​២០០​លាន​ដុល្លារ​អាមេរិក នៅលើ​ផ្ទៃដី​៤១​ហិច​តា ចាត់ទុកថា​ជា​គម្រោង​មួយ​បានរៀបចំ​ឌី​ហ្សា​ញ ក្នុង​ការធ្វើ​ផ្សារ​ទំនើប​នេះ​មាន​ភាពទាន់សម័យ ហើយ​ចាត់ទុកថា​ទីតាំង​នេះ ជា​កន្លែង​មកកាន់​ទីផ្សារ និង​កន្លែង​ជួបគ្នា ជាមួយនឹង​គម្រោង​សាងសង់​នេះ​។ គម្រោង​នេះ បានរួម​ចំណែក​ជាមួយនឹង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែ​ម​ទៀត​។​

​ឯកឧត្តម​បញ្ជាក់ទៀតថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​មាន​លិខិត​សាងសង់​៣៤១៨​គំរោង និង​បន្ថែម​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​នៅថ្ងៃនេះ គឺ​កើន​ឡើងដល់​៣៤១៩​សំណង់ និង​មានតម្លៃ​សំណង់​ចំនួន​៦៧៩៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1097
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        542
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm