អភិបាលខេត្ត លោក Salem Al-Khanbashi បាននិយាយថា រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃសុក្រនេះ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) នៅក្នុងខេត្ត Hadramout ភាគអាគ្នេយ៍ដែលសម្បូរប្រេង។

នៅក្នុងសុន្ទរកថាមួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋពីរដ្ឋធានី Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រតិបត្តិការនេះ មានគោលបំណងស្តារអំណាចរដ្ឋឡើងវិញ និងធានាសន្តិសុខ និងស្ថិរភាពនៅក្នុងខេត្ត ជាពិសេសនៅជុំវិញស្ថាប័នរដ្ឋាភិបាលសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រនានា។
លោកបាននិយាយថា ការសម្រេចនេះបានកើតឡើងបន្ទាប់ពីការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីទប់ស្កាត់ភាពតានតឹងតាមរយៈការសន្ទនាបានបរាជ័យ ដោយចោទប្រកាន់កងកម្លាំងដែលជាប់ពាក់ព័ន្ធជាមួយ STC ថា «បានបង្កជាឧបសគ្គដល់ការរៀបចំសន្តិសុខក្នុងស្រុក និងប្រឈមនឹងអំណាចរបស់រដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ»៕
